CEO របស់ HYBE លើកពីការបារម្ភរបស់អ្នកវិនិយោគ + អ្នកវិភាគទាយថា BTS នឹងជួយសេដ្ឋកិច្ចកូរ៉េកើនខ្លាំងនៅឆ្នាំ ២០២៣

  • 2022-10-18 02:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលមិញ HYBE បាន​ចេញ​សេចក្ដីថ្លែងការណ៍ ដោយ​បាន​ប្រកាសពីការសម្រេចលុបចោលការសុំពន្យាពេល​ចូលបម្រើទាហាន​របស់ Jin ដោយជំនួសមកវិញសាមីខ្លួនសុំចូល​បំពេញ​កាតព្វកិច្ចមួយនេះនៅចុងឆ្នាំនេះ។ ការប្រកាស​ក៏បាន​បញ្ជាក់ផងដែរថា សមាជិក​នៅ​សល់របស់ BTS ផ្សេងទៀត​ក៏នឹង​ចូល​ទាហានជាបន្តបន្ទាប់​ដែរ ផ្អែក​លើកាលវិភាគការងាររបស់ពួកគេម្នាក់ៗ។

ព័ត៌មាននេះ​ដែរ បាន​ធ្វើឲ្យអ្នកគាំទ្រ​ទូទាំងពិភពលោកមាន​ការ​ភ្ញាក់ផ្អើលជាពន់ពេក​ ហើយក៏រំភើបនូវទឹកចិត្តរបស់ BTS ដែរ ព្រមជាមួយនឹង​ការសន្យាថា​នឹងនៅគាំទ្រក្រុមដដែល ពិសេស​គ្រប់គ្នានឹងរង់ចាំការត្រឡប់មកវិញរបស់ Idol នៅឆ្នាំ ២០២៥

យ៉ាងណា​មិញ ក្រោយពីការ​ប្រកាសត្រូវ​បាន​ធ្វើឡើងរួច នាយកប្រតិបត្តិរបស់ HYBE Labels គឺលោក Park Jiwon ក៏បាន​ចេញសេចក្ដី​ថ្លែងការណ៍មួយដែរ ដោយ​លើក​ឡើងពីការព្រួយបារម្ភពីអ្នកវិនិយោគ បន្ទាប់ពីទទួល​ដំណឹងចូលទ័ពរបស់សមាជិក BTS

CEO Park Jiwon

«ខ្ញុំពិតជាបានដឹងច្បាស់ពីអ្នកវិនិយោគទាំងអស់ ដែលបារម្ភថា HYBE នឹងបន្តដោយរបៀបណា នៅពេលសកម្មភាពការងាររបស់ BTS ដល់កំណត់។ យើង​បាន​ដឹង​ហើយពីកាតព្វកិច្ចយោធា ហើយពួកយើងក៏បានរៀបចំរួចហើយអស់​ដែរ សម្រាប់​ពេល​វេលាមួយនេះ។ ក្នុងរយៈពេល​ខ្លី ការងារទោល សម្រាប់​សមាជិកនីមួយៗ ត្រូវបាន​គ្រោង​អស់ហើយ សម្រាប់ឆ្នាំឆមាសដំបូង​ឆ្នាំ ២០២៣ ហើយពួកយើងក៏បានត្រៀមមុនអស់ដែរ ដែល​មានន័យថា BTS នឹង​បន្តភ្ជាប់ទំនាក់ទំនងជាមួយនឹង​អ្នកគាំទ្រ សម្រាប់អនាគតដ៏ខ្លី​ខាងមុខ»។ នេះ​បើតាមអ្វី​ដែល​នាយកប្រតិបត្តិរបស់ HYBE បាន​លើកឡើង។

អ្នកវិភាគបានព្យាករណ៍ថា BTS ចូលរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចជាតិ ដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ២៩,១ ទ្រីពាន់លានដុល្លារ ដល់ប្រទេសកូរ៉េខាងត្បូងនៅចន្លោះឆ្នាំ ២០១៤ និង ២០២៣ ដោយបន្តបង្ហាញថាតើឥទ្ធិពលនៃក្រុមនេះមានកម្រិតណា។

ក្រៅ​ពី​ឥទ្ធិពលផ្នែក​ហិរញ្ញវត្ថុ​របស់​ពួក​គេ ក្រុម​នេះ​បន្ត​បង្កើន​ការ​យល់​ដឹង និង​កេណ្ឌការ​ស្រឡាញ់​ចំពោះវប្បធម៌​កូរ៉េ​តាម​រយៈ​តន្ត្រី និង​សកម្មភាព​របស់​ពួក​គេ។ ការសម្រេចចិត្តរបស់ពួកគេក្នុងការបម្រើយោធារបស់ពួកគេដោយមោទនភាពសម្រាប់ប្រទេសរបស់ពួកគេ គឺជាវិធីមួយផ្សេងទៀតដែលពួកគេកំពុងធ្វើឱ្យប្រទេសកូរ៉េ និងអ្នកគាំទ្រនៅជុំវិញពិភពលោកមានមោទកភាពខ្លាំង​បំផុត៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទពេញនិយម
អត្ថបទថ្មី