បើកបរពេលថ្ងៃ ភ្លេចបិទភ្លើងឡាន-ម៉ូតូ ពីយប់ ឬច្រឡំប៉ះដៃបើកភ្លើង សមត្ថកិច្ចគ្មានសិទ្ធិផាកទេ

  • 2022-10-21 06:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក វីរសេនីយ៍ឯក ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលក្រសួងមហាផ្ទៃ បានបញ្ជាក់ច្បាស់ៗ នៅក្នុងវីដេមួយដែលបង្ហោះនៅក្នុងផេកផ្លូវការចរាចរណ៍ផ្លូវគោកថ្មី យ៉ាងដូច្នេះថា៖ «ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មិនមានមាត្រាណាមួយ ចែងឲ្យនគរបាល ធ្វើការផាកពិន័យ ទៅលើការបើកភ្លើងពេលថ្ងៃ នោះទេ»។

ប្រសិនបើនៅមានបញ្ហាដដែលមួយនេះបានកើតឡើង រាល់អ្នកបើកបរអាចតវ៉ាបាន ព្រោះនគរបាល មិនមានសិទ្ធផាកពិន័យ រាល់អ្នកបើកបរទាំងអស់ ដែលភ្លេចបិទភ្លើងកូត ដែលសល់ពីយប់ ឬច្រឡំដៃបើកចោលនៅពេលថ្ងៃនោះឡើយ។ ក្នុងច្បាប់ចរាចរណ៍ផ្លូវគោក ក៏មិនមានចែងឱ្យផាកពិន័យទៅលើអ្នកបើកបរ ដែលបើកភ្លើងកូតនៅពេលថ្ងៃនោះដែរ។

យ៉ាងណាមិញ ការបើកភ្លើងយានយន្ត គួរតែត្រូវបើកនៅពេលយប់ ដើម្បីបំភ្លឺ និងសម្រួលក្នុងការធ្វើដំណើរ ក្នុងករណីភ្លេចបិទ គឺមិនមានបញ្ហា ឬការផាកពិន័យនោះទេ តែយ៉ាងណាក៏គួរតែប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានសព្វជ្រុងជ្រោយមុនចេញដំណើរ ៕