​បែ្លកមែន! សិស្សសាលានៅហ្វីលីពីន តម្រូវឱ្យពាក់របាំងមុខចម្លែកៗពេលប្រឡង ការពារលួចចម្លងគ្នា

  • 2022-10-24 02:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពការប្រឡងនៅសាលារៀនមួយក្នុងប្រទេស ហ្វីលីពីន បានល្បីពេញប្រព័ន្ធអ៊ីនធឺណែត និង បណ្តាញសង្គម។

ទិដ្ឋភាពដំណើរការនៃការប្រឡងនៅសាលារៀនមួយកន្លែងក្នុងទីក្រុង Legazpi ប្រទេសហ្វីលីពីន បានល្បីល្បាញពេញបណ្តាញសង្គម ដោយសារតែគ្រូបង្រៀន បានតម្រូវឱ្យសិស្សពាក់របាំងមុខ កំឡុងពេលដំណើរការប្រឡង ដែលមើលទៅកំប្លែង និងហាក់ចម្លែកបន្តិច ត្បិតមិនដែលឃើញបែបនេះពីមុនមកនោះទេ។

ក្នុងនោះគ្រូបង្រៀននៅសាលាខាងលើ បានធ្វើការប្រាប់ BBC ឱ្យដឹងថា ការតម្រូវឱ្យសិស្សពាក់របាំងមុខបែបនេះ ដើម្បីកុំឱ្យពួកគេអាចលួចចម្លងគ្នាបាន កំឡុងពេលដែលប្រឡង។ រីឯរបស់ដែលសិស្សទាំងនោះយកមកច្នៃធ្វើរបាំងមុខ បានដូចជាក្រដាសកាតុង ប្រអប់ដាក់ពងមាន់ និង របស់ផ្សេងទៀតដែលពូកគេអាចច្នៃបាន៕

ប្រភព៖ BBC   ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម