បញ្ចុះតម្លៃ២០%មួយឆ្នាំពេញ មកដឹងពីតារាងតម្លៃប្រភេទយានយន្ត លើផ្លូវល្បឿនលឿនទាំងអស់គ្នា

  • 2022-11-01 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបិទបញ្ចប់ការបើកដំណើរការដោយឥតគិតថ្លៃរយៈពេល១ខែ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចាប់ផ្ដើមគិតកម្រៃសេវាធ្វើដំណើរហើយ ដោយមានការបញ្ចុះតម្លៃរហូតដល់ ២០% ពីថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ រយៈពេល១ឆ្នាំពេញ ។ នេះបើយោងតាមការផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនៅថ្ងៃនេះ។

តារាងកម្រៃលម្អិតត្រូវគិតតាមចម្ងាយ និងប្រភេទយានយន្ត ជាក់ស្តែង ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។ រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖

  • ផ្លាកលេខសម្គាល់យានយន្ត

  • ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព

  • កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់។

ការប្រមូលកម្រៃសេវាផ្លូវ ធ្វើឡើងទៅតាមចម្ងាយផ្លូវជាក់ស្តែង និងប្រភេទយានយន្តដែលអ្នកដំណើរបានបើកបរ។ យានយន្តត្រូវបានបែងចែកជាប្រភេទ «A, B, C, D, E» ដូចខាងក្រោម៖

ប្រភេទ « A »

១. ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំង ចាប់ពី ៥០០CC ឡើងទៅ និងមានបិទលតាបត្រ (ស្ទីគ័រ)សម្គាល់ អនុញ្ញាតដោយក្រសួង។

២. រថយន្តគ្រួសារ មិនលើសពី ៧កៅអី

៣. រថយន្តដឹកទំនិញ អាចផ្ទុកទំនិញក្រោម ២តោន

ប្រភេទ « B »

១. រថយន្តដឹកអ្នកដំណើរចាប់ពី ៨កៅអី ដល់ ១៩កៅអី

២. រថយន្តដឹកទំនិញ អាចផ្ទុកទំនិញចាប់ពី ២តោន ដល់ ៥តោន

ប្រភេទ « C »

១. រថយន្តដឹកអ្នកដំណើរចាប់ពី ២០កៅអី ដល់ ៥៦កៅអី

២. រថយន្តដឹកទំនិញ អាចផ្ទុកទំនិញចាប់ពី ៥តោន ដល់ ១០តោន

ប្រភេទ « D »

១. រថយន្តដឹកទំនិញ អាចផ្ទុកទំនិញចាប់ពី ១០តោន ដល់ ២០តោន

ប្រភេទ « E »

១. រថយន្តដឹកទំនិញ អាចផ្ទុកទំនិញលើសពី ២០តោនឡើងទៅ (គិតទាំង កុងតឺន័រ) ៕

អត្ថបទដោយ៖ ស៊ូ អីន