UEFA នឹង​ចាប់​ឆ្នោត​បែង​ចែក​ គូប្រកួត​ Champions League វគ្គ​១៦ក្រុម​ ដើម​សប្ដាហ៍​ក្រោយ​

  • 2022-11-03 10:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA នឹង​ធ្វើ​ការ​ចាប់​ឆ្នោត​បែង​ចែក​ គូ​ប្រកួត​ Champions League វគ្គ​១៦ក្រុម​ចុង​ក្រោយ​ នៅ​ថ្ងៃ​ច័ន្ទ​ ទី​០៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ម៉ោង​៦ល្ងាច​ (ម៉ោង​កម្ពុជា)។

ក្លឹប​ដែល​ឡើង​មក​ដល់​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ក្នុង​រដូវកាល​នេះ​គឺ​ភាគ​ច្រើន​មក​ពី​ អង់គ្លេស​ អាល្លឺម៉ង់​ និង​អ៊ីតាលី​។

បន្ទាប់​ពី​ចាប់​ឆ្នោត​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ​រួច​ ការ​ប្រកួត​ខាង​លើ​នឹង​ចាប់​ផ្ដើម​ ដោយ​ជើង​ទី​១ នឹង​ប្រកួត​នៅ​ចន្លោះ​ថ្ងៃ​ទី​១៤ ១៥ និង​ ថ្ងៃ​ទី​២១ ២២ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣ រី​ឯ​ជើង​ទី​២ នឹង​ប្រកួត​ឡើង​នៅ​ថ្ងៃ​ទី​០៧ ០៨ និង​ថ្ងៃ​ទី​១៤ ១៥ ខែ​មីនា​ ឆ្នាំ​២០២៣​។

ក្រោយ​ប្រកួត​វគ្គ១៦ក្រុម​ចប់​ UEFA នឹង​ធ្វើ​ការ​ចាប់​ឆ្នោត​បែង​ចែក​សម្រាប់​ការ​ប្រកួត​៨ក្រុម​ចុង​ក្រោយ​ ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​បន្ទាប់​។

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ UEFA Champions Leaague រដូវកាល​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទីលាន​ Istanbul's Atatürk Olympic ប្រទេស​តួគី​ នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា​ ឆ្នាំ​២០២៣៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី