Gigi Hadid និងតារាល្បីជា​ច្រើននាក់ ប្រកាសឈប់ប្រើ Twitter ដោយសារតែ Elon Musk

  • 2022-11-10 03:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើផ្អែកតាមវិបសាយ Daily Mail ដែលចុះផ្សាយកាលពីថ្ងៃទី០៦​ ខែវិច្ឆិកា ឆ្នាំ២០២២ Gigi Hadid គឺជា​តារា​ម្នាក់ក្នុងចំណោម បុគ្គលល្បីជា​ច្រើននាក់ទៀត ​ដែល​បាន​ប្រកាសពីការឈប់ ប្រើ Twitter ក្រោយមាន​ព័ត៌មានដែលលើកឡើងថាលោក Elon Musk បាន​ទិញ បណ្ដាញសង្គមមួយនេះ​​ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ នៅដើមខែវិច្ឆិកា។

Gigi Hadid

នាង​ក៏បាន​សរសេរបង្ហោះលើគណនី **Instagram** របស់ខ្លួនដែរថា **Twitter** លែងជាកន្លែង​ដែលមាន​សុវត្ថិភាព និងគ្រោះ​ថ្នាក់នាពេល​ខាងមុខ ហើយនាងមិនចង់ធ្វើជាចំណែកលើបណ្ដាញសង្គមមួយនេះទៀតទេ។ ជាក់ស្ដែង​មុន​នឹង​សម្រេច​ចិត្តលុប គណនី **Twitter** ផ្លូវការរបស់តារា​ស្រីរូបនេះ មានចំនួនអ្នក **Follow** លើសពី **១០លាននាក់** ទៅទៀត។

Gigi Hadid

ទោះជាយ៉ាងណា បើតាមព័ត៌មាន​ ក្រៅពី Gigi ក៏ឃើញថាមានតារា​ជាច្រើននាក់ បានបង្ហាញ​ចេតនា​ក្នុងការដើរចេញពី Twitter រួមមាន៖

តារាសម្ដែង Amber Heard
តារាសម្ដែង Mia Farrow
តារាសម្ដែង Téa Leoni
តារាសម្ដែង Jameela Jamil
តារាចម្រៀង​និងជាអ្នកនិពន្ធបទចម្រៀង Sara Bareilles
តារាចម្រៀង Toni Braxton
តារាសម្ដែង Ken Olin
តារាសម្ដែង Laura Benanti 
តារាសម្ដែង David Dastmalchian
តារាសម្ដែង Alex Winter
អ្នកនិពន្ធ David Simon
តារាសម្ដែង Stephen Fry និងតារាប្រុសស្រីជា​ច្រើននាក់ទៀត

យ៉ាងណា​មិញ កាល​ពីថ្ងៃពី០៤ ខែវិច្ឆិកា ឆ្នាំ ២០២២ បុគ្គលិកជាងពាក់កណ្ដាលរបស់ក្រុមហ៊ុន Twitter ត្រូវ​បានបញ្ឈប់ពីការងារ បន្ទាប់ពី Elon Musk ចាប់ផ្ដើម​ឡើងកាន់តំណែងពេញសិទ្ធិ។ រយៈពេល​ត្រឹម​ ៣ថ្ងៃក្រោយ Twiiter បានឲ្យដឹង​ថា​ បុគ្គលិកមួយចំនួនត្រូវបណ្ដេញចេញពីការងារ ហើយបច្ចុប្បន្នបុគ្គលិកនៅសល់មានចំនួនប្រមាន ៣ ៧០០នាក់ប៉ុណ្ណោះដែលនៅធ្វើការ។ ដើម្បីបំពេញតាមសំណើររបស់ ​Elon Musk ក្នុងការ​រៀបចំ​បណ្ដាញសង្គម​មួយនេះ​ឲ្យមានភាព​ប្រសើរ បុគ្គលិកជា​ច្រើននាក់ត្រូវស្នាក់នៅក្រុមហ៊ុន ដើម្បីមា​ន​ពេលវេលាគ្រប់គ្រាន់សម្រាប់ការងារ។

Elon Musk

ទន្ទឹម​នឹង​នោះ ក្នុង​ផែនការទិញយក Twitter លោក Elon Musk និយាយថា លោក​នឹង​បន្ធូរបន្ថយការចាប់ Content មកត្រួតពិនិត្យ និងធ្វើឲ្យក្បួនដោះស្រាយបណ្ដាញសង្គមមួយនេះ​កាន់តែមាន​តម្លាភាព៕

ប្រភពពី​៖ Parade, Kenh14

អត្ថបទ៖ ធារី

អត្ថបទថ្មី