សហព័ន្ធ​កីឡា​រាំ៖​ ឈ្នះ​មេដាយ​១៧​គ្រឿង​ពី​ជើងឯក​ពិភពលោក​នេះ​ជា​ការ​រួម​ចំណែក​គ្រប់​ស្ថាប័ន​កីឡា​

  • 2022-11-15 12:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើស​ជាតិ​កីឡា​រាំ​ ថា​ការ​ឈ្នះ​មេដាយ​១៧​គ្រឿង​ មាស៤​ ប្រាក់​១០​ និង​សំរឹទ្ធ​៣​ លទ្ធផល​ជោគជ័យ​ទាំង​នេះ​គឺ​បាន​មក​ពី​ការ​ខំប្រឹង​ប្រែង​ពី​កីឡាករ​ កីឡា​ការិនី​ផ្ទាល់​ផង​ និង​ការ​ជ្រោមជ្រែង​របស់​ស្ថាប័ន​ក្រសួង​ក៏​ដូច​ជា​ NOCC ផង។​

ទិដ្ឋភាពឈ្នះមេដាយនៅវៀតណាម

លោក​ ស៊ូវ​ តុង​ គ្រូ​ជម្រើស​ជាតិ​កីឡា​រាំ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ សមិទ្ធផលមេដាយ​១៧​គ្រឿង​នេះ​គឺ​បាន​មក​ពី​ការ​ខំប្រឹង​ប្រែង​ឥត​ឈប់ឈរ​របស់​ក្រុម​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​ពិសេស​ក្រោយ​ស៊ីហ្គេម​ លើក​ទី៣១​ កន្លង​ទៅ​នេះ។​

បើ​ទោះ​មាន​បញ្ហា​ប្រឈម​ជា​មួយ​កូវីដ​ ប៉ុន្តែ​ម្នាក់​ៗ​មាន​ការ​ខំប្រឹង​ជម្នះ​ និង​ព្យាយាម​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ ជា​មួយ​នេះ​ទៀត​មាន​ការ​គាំទ្រ​ពេញ​ទំហឹង​ ជួយ​ទំនុកបម្រុង​គ្រប់​បែប​យ៉ាង​ពី​ NOCC​ និង​ក្រសួង​អប់រំ​ផង​នោះ​ទើប​ទទួល​បាន​លទ្ធផល​នេះ។​

លោក ស៊ូវ តុង និង​ថ្នាក់ដឹកនាំ

គ្រូ​ដែល​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ​ខាង​លើ​បន្ថែម​ទៀត​ថា​ យ៉ាងណា​លោក​ក៏​នៅ​តែ​ជួយ​ជម្រុញ​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​ដើម្បី​ឈាន​ដល់​ការ​ដណ្ដើម​មេដាយ​ជូន​កម្ពុជា​នៅ​ស៊ីហ្គេម​ ២០២៣​ ដែល​ជា​ម្ចាស់​ផ្ទះ​ខាង​មុខ។​

ទិដ្ឋភាពនៅព្រលានយ​ន្តហោះ

បញ្ជាក់​ថា​ ក្រុម​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​កីឡា​រាំ​កម្ពុជា​ ឈ្នះ​មេដាយ​សរុប​ ១៧​គ្រឿង​ក្នុង​នោះ​មាន​មាស​៤​ ប្រាក់១០​ និង​សំរឹទ្ធ​៣​ នៃ​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​នៅ​ប្រទេស​វៀតណាម។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១១ ដល់​ ១៣​ ខែ​វិច្ឆិកា​ ២០២២​ និង​មាន​ប្រទេស​១៥​ចូលរួម៕​

អត្ថបទ៖ នួន ស៊ីណា​