ក្រុមក្លិបបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គរខេត្តសៀមរាប សមាជិកសុទ្ធតែក្មេងៗ ប៉ុន្តែសមត្ថភាពសម្ដែងមិនធម្មតា

  • 2022-11-23 07:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ក្រោមវិញ្ញាសា ទម្រង់របាំក្បាច់បុរាណខ្មែរ បានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ ក្នុងសប្ដាហ៍ទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ កូនក្រុមរបស់អ្នកគ្រូប៉ែន សុខហួន គឺក្រុមក្លិបបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គរខេត្តសៀមរាប បានបង្ហាញជូនការបញ្ចេញសមត្ថភាពសម្ដែង រឿងវឌ្ឍនាទេវី ដកស្រង់ត្រង់ឈុត បួងសួងតាយ៉ែ

ក្បាច់រាំយ៉ាងស្រុះ ប្រទាក់ក្រឡាព្រមគ្នា ប្រកបដោយថាមពលបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន និងការស្ងើចសរសើរពីសំណាក់គណៈកម្មការយ៉ាងខ្លាំង។ នេះដោយសារការតែងគ្រឿងមិនទាន់គ្រប់ ហើយបើសិនជាមានគ្រឿងគ្រប់តាមក្បួនខ្នាតទៀត សោភ័ណភាពកាន់តែពិសេស។ ដែលនេះស័ក្ដិសមនឹងពាក្យស្លោករបស់កម្មវិធី “មិនត្រឹមតែជាការចូលរួមប្រកួត តែយើងទាំងអស់គ្នា ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ”។

សូមអញ្ជើញទស្សនាការបញ្ចេញសមត្ថភាពរបស់ក្រុមតាមរយៈតំណវីដេអូនេះ https://www.facebook.com/uyfc.svay.rieng/videos/508931097829591