iPhone 15 នឹងប្ដូរខ្នងក្រោយកោងទាល ប្រើសារធាតុថ្មី ទីតានីញ៉ូម ស្រាលធន់នឹងសឹកឆ្កូត

  • 2022-11-23 08:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple កំពុងរៀបចំផែនការផ្លាស់ប្តូរការរចនាស៊ុមព័ទ្ធជុំវិញរបស់ iPhone 15 ដែលនឹងប្រើប្ដូរពីសារធាតុដែកអ៊ីណុក ទៅជាសារធាតុទីតានីញ៉ូមវិញម្ដង។

មិនតែប៉ុណ្ណោះ ស៊ុមថ្មីនេះ ផ្នែកខាងក្រោយនឹងមានរាងកោងទាល លែងជ្រុងស្មើដូចមុន ដោយឡែកផ្នែកស៊ុមខាងមុខគឺនៅរក្សាជ្រុងស្មើដដែល។ ស៊ុមជ្រុងមុខទាលក្រោយនេះ តាមពិតវាស្រដៀងទៅនឹង iPhone 5c ផងដែរ។

នេះបើយោងទៅតាមសេចក្តីរាយការណ៍ពីអ្នកជំនាញខាងព័ត៌មានលេចធ្លាយដែលទាក់ទងនឹង Apple។

គួរបញ្ជាក់ថាការប្ដូរមកប្រើប្រាស់ សារធាតុទីតានីញ៉ូម លើស្មាតហ្វូនថ្មី iPhone អាចជាជម្រើសប្រសើរ ត្បិតវាមានទម្ងន់ស្រាល រឹងមាំ ធន់ការសឹកឆ្កូត ហើយខ្នងក្រោយកោងទាលទៀតសោត គឺអំណោយផលល្អដល់ដៃពេលចាប់កាន់ មិនទើសដូចជ្រុងស្មើនោះទេ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី