iPhone 15 Pro ត្រៀមដកប៊ូតុងបុរាណដែលក្រុមហ៊ុនណាក៏ប្រើ ជំនួសវិញប៊ូតុងរំញ័រ (haptic buttons)

  • 2022-11-24 04:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូឌែល iPhone 15 Pro ត្រៀមប្រកាសចេញឆ្នាំក្រោយ អាចនឹងបំពាក់ដក ប៊ូតុងសំឡេង និងប៊ូតុង Power ជំនួសនូវប៊ូតុងទំនើបរំញ័រកន្ត្រាក់ (haptic button)។

នេះបើយោងទៅតាម ក្រុមហ៊ុនស្រាវជ្រាវ Barclays ផ្នែកតាមទិន្នន័យពី ក្រុមហ៊ុនផ្គត់ផ្គង់ Apple Cirrus Logic។

ប៊ូតុងប្រភេទ រំញ័រកន្ត្រាក់ (haptic button) គេឃើញមានប្រើលើ iPhone 7 និង 7 Plus ដោយវាដំណើរការដោយអគ្គិសនី។

ការប្រើប្រាស់ប៊ូតុងនេះ បន្ទាប់ពីអ្នកចុចវានឹងដំណើរការបញ្ឆោតដូចប៊ូតុងពិត វានឹងឡងសំឡេង ឬរំញ័រដូចទៅនឹងប៊ូតុងពិតៗឆ្លើយតបទៅអ្នកចុចវិញ។

វាប្រសើរខ្លាំងចំពោះការប្រើប្រាស់ iPhone នឹងជៀសផុតពីការជ្រាបទឹក ត្បិតមិនមានចន្លោះប្រហោងលើប៊ូតុងនោះឡើយ។ ដោយឡែក ប៊ូតុង haptic នេះ គេរំពឹងថានឹងប្រើលើតែ iPhone ម៉ូឌែល Pro ប៉ុណ្ណោះ រីឯម៉ូឌែលធម្មតាប្រើប៊ូតុងដូចជំនាន់មុនៗដដែល។

បន្ថែមពីនេះ អ្នកទស្សន៍ទាយដ៏ល្បី Ming-Chi Kuo ក៏បានលើកឡើងកាលពី ខែតុលា ផងដែរថា iPhone 15 ម៉ូឌែល Pro models នឹងប្ដូរប៊ូតុងសំឡេងនិងប៊ូតុង Power ជាប្រភេទ solid-state ឬប៊ូតុងរឹង មានសណ្ឋានរំញ័រដូចបញ្ជាក់ខាងលើ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល