ច្រើន​ណាស់! ​Son Heung-min ​សម្រេច​បាន​កំណត់ត្រា​ជា​ច្រើន​ក្នុង​វិស័យ​បាល់ទាត់​

  • 2022-11-24 08:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Son Heung-min ​ខ្សែ​ប្រយុទ្ធ​ក្រុម​ Tottenham Hotspur ​និង​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​ជា​​​កំពូល​កីឡាករ​អាស៊ី​​ដែល​លេចធ្លោ​ជាង​គេ​បំផុត​បច្ចុប្បន្ន​ និង​ជា​កីឡាករ​​​អាស៊ី​ ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដាច់​គេ​​ក្នុង​ប្រវត្តិសាស្ត្រ​ និងបច្ចុប្បន្នជា​ brand ambassador របស់ ក្រុមហ៊ុន​ស្រាបៀរ Tiger។

ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២

មុន​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់ ​និង​លេច​ធ្លោ​ជាង​គេ​នៅ​អាស៊ី​នេះ កីឡាករនេះ ​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​និង​បង្កើត​កំណត់ត្រា​ជា​ច្រើន​មក​ហើយ។ ជាក់​ស្ដែង​ខាង​ក្រោម​នេះ​គឺ​ជា​កំណត់ត្រា ​និង​ពាន​រង្វាន់​កិត្តិយស​ដែល Son ​វ័យ​៣០​ឆ្នាំ​ធ្លាប់​បាន​ឈ្នះ​៖

I. ពាន​រង្វាន់​

  • UEFA Champions League ​ជើង​ឯក​រង​នៅ​ឆ្នាំ​២០១៩​
  • Asian Games ​ជើង​ឯក​នៅ​ឆ្នាំ​២០១៨
  • AFC U16 Championship ​ជើង​ឯក​រង​នៅ​ឆ្នាំ​២០០៨​

II. ​អ្វី​ដែល​គេ​សម្រេច​បាន​

  • Korean Footballer of the Year: 2013, 2014, 2017
  • Best Footballer in Asia: 2014, 2015, 2017, 2018
  • AFC Asian CupTeam of the Tournament: 2015
  • UEFA Champions LeagueSet-piece Goal of the Season: 2014–15
  • AFC Asian International Player of the Year: 2015, 2017
  • Korean Goal of the Year: 2015, 2016, 2018
  • Premier League Player of the Month: September 2016, April 2017
  • FA CupTop scorer: 2016–17
  • PFA Fans’ Premier League Player of the Month: January 2018
  • BundesligaHamburger SV All-Time XI: 2018
  • Tottenham HotspurGoal of the Season: 2017–18, 2018–19
  • Premier League Goal of the Month: November 2018
  • London Player of the Year: 2018–19 Premier League
  • Tottenham HotspurPlayer of the Season: 2018–19
  • FIFA FIFPro World XI5th team: 2019

III. ក្លឹប​ដែល​ធ្លាប់​លេង

ឈុត​យុវជន

​​​​Son​​ ចាក​ចេញ​ពី​ក្លឹប​​យុវជន​ FC Seoul ​ទៅ​​ក្លឹប​អាល្លឺម៉ង់​ Hamburger ​ឈុត​យុវជន​​ តាំង​ពី​វ័យ​១៦​ឆ្នាំ កាល​ឆ្នាំ​២០០៨។ ពេល​ទៅ​ដល់​ទីនោះ​ Son ​ធ្លាប់​និយាយ​ថា​ ​ខ្លួន​មិន​ចេះ​អង់គ្លេស ​ហើយ​ក៏​មិន​ចេះ​អាល្លឺម៉ង់​នោះ​ដែរ ដែល​ពេល​ខ្លះ​ ពិត​ជា​មាន​អារម្មណ៍​ឯកា ​និង​នឹក​ស្រុក​កំណើត។ ប៉ុន្តែ​រូប​គេ​ត្រូវ​តែ​ទ្រាំ​ ​ព្រោះ​ចង់​សម្រេច​គោល​បំណង​របស់​ខ្លួន​ ចង់​ក្លាយ​ជា​​​កីឡាករ​អាជីព​ល្បី​ម្នាក់​ នៅ​លីគ​កំពូល​​អឺរ៉ុប។

Hamburger

រដូវ​កាល​២០១០-១១ Son ​បាន​បង្ហាញ​ខ្លួន​​​​ឈុត​ធំ​ក្រុម​ Hamburger ​ពេល​លេង​មិត្តភាព​ មុន​បើក​រដូវ​កាល ​ហើយ​រូប​គេ​ក៏​បាន​ក្លឹប​ផ្ដល់​កុងត្រា​ជា​ផ្លូវ​ការ​ក្នុង​ឈុត​ធំ​ឲ្យ​ នៅ​អាយុ​១៨​ឆ្នាំ។ រយៈពេល​៣​រដូវ​កាល​ Son ​បង្ហាញ​ខ្លួន​ឲ្យ Hamburger ​​សរុប​៧៨​ប្រកួត ​ស៊ុត​បាន​២០​គ្រាប់ ​រួម​ទាំង​គ្រាប់​ស៊ុត​ចូល​ក្រុម​ Chelsea ​និង​បាន​បំបែក​កំណត់ត្រា​ក្លឹប​ ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត ​​វ័យ​១៨​ឆ្នាំ ​ដែល​អាច​ស៊ុត​ចូល​នៅ​ Bundesliga ​ផង​ដែរ។

​Bayer Leverkusen

ខែ​មិថុនា ​ឆ្នាំ​២០១៣ Son បាន​ផ្ទេរ​ពី​ Hamburger ​ទៅ​ក្លឹប​ Bayer Leverkusen ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ក្លឹប​ ​១០​លាន​អឺរ៉ូ ​ដោយ​ចុះ​កុងត្រា​៥​ឆ្នាំ។ ​​បង្ហាញ​ខ្លួន​៣​ប្រកួត​ដំបូង​ ស៊ុត​ចូល​៣​គ្រាប់ ឲ្យ Leverkusen ​យ៉ាង​អស្ចារ្យ។ ​បន្ទាប់​មក​ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ​រូប​គេ​បាន​ស៊ុត​ហែតទ្រីក​ ​ពេល​ប៉ះ​ក្រុម​ចាស់​ Hamburger ​ជួយ​ឲ្យ​ Leverkusen ​ឈ្នះ​ ៥-៣។ ៣​រដូវ​កាល​ជាមួយ​ Leverkusen ​កីឡាករ​ឆ្នើម​កូរ៉េខាងត្បូង​រូប​នេះ​ ​​បង្ហាញ​ខ្លួន​​សរុប​​​៨៧​ប្រកួត ​ស៊ុត​បាន​២៩​គ្រាប់។

Tottenham Hotspur

ខែ​សីហា ​ឆ្នាំ​២០១៥ ​Son ​បាន​ផ្ទេរ​មក​ក្លឹប​អង់គ្លេស​ Tottenham Hotspur ​​​ក្នុង​តម្លៃ​​២២​​លាន​ផោន​ (កីឡាករ​អាស៊ី​ថ្លៃ​បំផុត) ​ដោយ​ចុះ​កុងត្រា​​៥​ឆ្នាំ លេង​នៅ​ Premier League។ រដូវ​កាល​ដំបូង​ Son ​ពុំ​សូវ​បាន​បង្ហាញ​ខ្លួន​ជម្រើស​ដំបូង​ទេ ​ដោយ​ចូល​លេង​​ភាគ​ច្រើន​ចុង​ម៉ោង​ប៉ុណ្ណោះ។​​​

ពេល​ចប់​រដូវ​កាលនោះ​​ Son ​បាន​ស្នើ​សុំ​​អ្នកចាត់ការ​ Mauricio Pochettino ​ចាក​ចេញ​ពី​ក្លឹប​ ដើម្បី​ស្វែង​រក​កន្លែង​លេង​ជម្រើស​ដំបូង។ ប៉ុន្តែ​អ្នកចាត់ការ​ Spurs កាល​នោះ​​បាន​សន្យា​ថា នឹង​ឲ្យ​រូប​គេ​លេង​ច្រើន​ជាង​មុន​។ ​​ជា​លទ្ធផល​ រដូវ​កាល​បន្ទាប់​ Son ​ធ្វើ​បាន​ល្អ​មែន​ទែន ​និង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ងើចសរសើរ ​​ដោយ​បង្ហាញ​ខ្លួន​២៩​ប្រកួត ​ស៊ុត​១៤​គ្រាប់ ​រួម​ទាំង​ស៊ុត​ហែតទ្រីក​លើ​ក្រុម​ Millwall ​ជួយ​ឲ្យ​ Spurs ​​ឈ្នះ​ ៦-០ ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ FA Cup ​ទៀត​ផង​។ ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​បាន​ឈ្នះ​ស្បែក​ជើង​មាស​ក្នុង​នាម​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ Premier League ​កាល​ពី​រដូវ​កាល​មុន​ថែម​ទៀត។

ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​

Son ​​​​​​ជាប់​ជម្រើស​ជាតិ​កូរ៉េខាងត្បូង U-17 ​​​នៅ​ឆ្នាំ​២០០៨​និង​២០០៩ ដោយ​លេង​​បាន​១៨​ប្រកួត ​ស៊ុត​បាន​៧​គ្រាប់។ Son ​​ធ្លាប់​លេង​ឲ្យ​​ឈុត​ U-23 ​ជម្រើស​ជាតិ​ ​បាន​១០​ប្រកួត​ ស៊ុត​បាន​៣​គ្រាប់។ ​ចំណែក​ឯ​ឈុត​ធំ​វិញ ​​រូប​គេ​ជាប់​តាំង​ពី​ឆ្នាំ​២០១០ ​លេង​បាន​១០៤​ប្រកួត ​ស៊ុត​បាន​៣៥​គ្រាប់ ​និង​ជួយ​ឲ្យ​កូរ៉េខាងត្បូង​ ទទួល​បាន​ជើង​ឯក​រង​​ពាន​ AFC Asian Cup ​កាល​ឆ្នាំ​២០១៥​ទៀត​ផង៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម