ឯកឧត្ដម​ ហ៊ុន ម៉ាណែត​ ជាប់​ឆ្នោត​ជា​ប្រធាន​កិត្តិយស​ ស.ស.យ.ក.​

  • 2022-11-27 14:40:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឆ្លងកាត់​កិច្ចប្រជុំ​រយៈពេល​ ២ថ្ងៃ​នេះ​ ស.ស.យ.ក. បាន​អនុម័ត​លើ​ការងារ​សំខាន់ៗ​មួយ​ចំនួន​ និង​បានបោះឆ្នោត​ជ្រើសតាំង​ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត​ ជា​ប្រធាន​កិត្តិយស​ផង​ដែរ។​

រូបភាពផ្ដល់ជូន

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. នា​ឱកាស​នៃ​ពិធី​បិទ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​បាន​ធ្វើ​របាយការណ៍​សង្ខេប​ស្តី​ពី​លទ្ធផល​មហាសន្និបាត​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ជោគជ័យ​ក្រោម​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ពោរពេញ​ដោយ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ពី​សមាជិក​ទាំង​ឡាយ។ ​ឯកឧត្តមចូលរួម​អបអរសាទរ​ឯកឧត្ដម​ ហ៊ុន ម៉ាណែត ដែលត្រូវបាន​បោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជាពីពេល​នេះ​តទៅ។

រូបភាពផ្ដល់ជូន

ចំណែក​ឯកឧត្តម ហ៊ុន ម៉ាណែត ​បាន​ថ្លែង​អំណរគុណ​ដល់​គណៈកម្មាធិការ​កណ្តាល​ដែល​បាន​ផ្តល់​នូវ​សេចក្ដី​ទុកចិត្ត​បោះឆ្នោត​ជ្រើសតាំង​ឯកឧត្ដម​​ជា​ប្រធានកិត្តិយស ស.ស.យ.ក.។ ​ទន្ទឹមនឹងនេះឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព សមិទ្ធផលដែលស.ស.យ.ក. សម្រេចបានក្នុងរយៈកាលកន្លងមកផងដែរ។ ស.ស.យ.ក. ប្រៀបបីដូចជាដែកឆក់ក្នុងការស្រូបទាញយុវជនក្នុងការចូលរួមសកម្មភាពដើម្បីអភិវឌ្ឍសង្គមជាតិ។

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ រយៈពេល​ ២​ថ្ងៃ​នេះ​មហាសន្និបាតបានពិនិត្យ ពិភាក្សា និង អនុម័ត លើការងារសំខាន់ៗមួយចំនួនរបស់ដូចជា ការពិនិត្យ របាយការណ៍សកម្មភាពការងារសម្រេចបាន ឆ្នាំ២០១៨-២០២៣ ពិនិត្យ ពិភាក្សា និងអនុម័ត ផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣ ២០២៨» និងបានអនុម័តលើវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។ ជាមួយគ្នានោះ កិច្ចប្រជុំគណៈកម្មាធិការកណ្តាលដែលបានប្រជុំក្នុងថ្ងៃជាមួយគ្នា បានបោះឆ្នោតជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតជាប្រធានកិត្តិយស ស.ស.យ.ក. ឯកឧត្តម ទៀ សីហា ជាអនុប្រធាន ស.ស.យ.ក. ក៏ដូចជាបំពេញបន្ថែមសមាសភាព សមាជិកគណៈអចិន្រ្តៃយ៍ ចំនួន ០៩ រូប​ និងគណៈកម្មាធិការកណ្តាល ២០៣ រូបផងដែរ៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​