អស្ចារ្យណាស់ បុរី មេគង្គ លែន បានរកឃើញម្ចាស់ រង្វាន់ឡាន ទាំង៤រង្វាន់របស់ខ្លួនហើយ!
- 2022-11-27 16:49:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យណាស់ បុរី មេគង្គ លែន បានរកឃើញម្ចាស់ រង្វាន់ឡាន ទាំង៤រង្វាន់របស់ខ្លួនហើយ!
ចន្លោះមិនឃើញ
ភ្នំពេញ៖ ថ្ងៃសៅរ៍ ៣ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បុរី មេគង្គ លែន បានប្រារព្ធកម្មវិធី ចាប់រង្វាន់ឡាន ទាំង៤រង្វាន់ ជូនដល់អតិថិជនរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតិី ពីសំណាក់ ឯក ឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប និងជាទីប្រឹក្សាក្រសួង ពាណិជ្ជកម្ម និង ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ។ ការរៀបចំនេះត្រូវបានអញ្ចើញភ្ញៀវកិត្តិយសជាច្រើនរូបដែលពួកគាត់សុទ្ធសឹងដែលជាអតិថិជនដែលបានទិញផ្ទះទាំងពីរគម្រោង របស់បុរី មេគង្គ លែន ដោយផ្ទាល់ផងដែរ។
ទាំងអស់នេះបានសបញ្ចាក់អោយឃើញថា បុរី មេគង្គ លែនពិតជាមានការយកចិត្តទុកដាក់ទៅលើអតិថិជនជាខ្លាំង ទាក់ទងនឹងការផ្តល់ជូនរង្វាន់ រថយន្តគឺពិតជាមានជាក់ស្តែងមែនដែលមិនមែនគ្រាន់តែជាការផ្សព្វផ្សាយ ដើម្បីលក់ តែប៉ុណ្ណោះទេ ។ នេះគ្រាន់តែជាការផ្តល់ជូនរង្វាន់លើកទីមួយជូនអតិថិជន តែប៉ុណ្ណោះ បុរី មេគង្គ លែន នៅតែបន្តការភ្ញាក់ផ្អើលជូនដល់អតិថិជន សារជាថ្មី ម្តងទៀត នោះគឺ រង្វាន់ដ៏ធំ រថយន្តទំនើប Rolls Royce នៅឆ្នាំ២០២៣ខាងមុខ ។
ដូចដែលលោកអ្នកបានដឹងពីមុនរួច មកហើយថា ក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា បុរី មេគង្គ លែន ជាបុរី ទីមួយដែលផ្តល់រង្វាន់ដ៏ធំ និង ច្រើនបែបនេះជូន ដល់អតិថិជនរបស់ខ្លួន ។
នៅក្នុងឱកាសនេះ ឯក ឧត្តម ផាន អូន បានមានប្រាសាសន៍“ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះលោកឧកញ៉ាជាម ឃុនណាត និងលោកជំទាវដែលទទួលបានភាពជោគជ័យថ្ងៃនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត អត់ធ្មត់ ប្តេជ្ញា ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ។ លោកបានបន្តទៀតថានេះគឺជាមោទនភាព របស់បុរី មេគង្គ លែន ហើយខ្ញុំសង្ឃឹមថាតាមរយៈភាពជោគជ័យរបស់លោកឧកញ៉ានិង លោកជំទាវ ព្រមទាំងសហគ្រិនជាច្រើនទៀតនឹងបន្តវិនិយោគលើវិស័យអចលនទ្រព្យនិងវិស័យផ្សេងៗទៀតដែលជាកាត្តាលីករមួយជួយជំរុញវិស័យសេដ្ឋកិច្ចយើងមាន អោយការរីកចម្រើន ប្រកបដោយចីរភាព ។ ក្នុងនាមលោកជាអ្នកអនុវត្តច្បាប់សូមពាំនាំនូវការផ្ដាំផ្ញើរពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» សំណូមពរទៅដល់ធុរៈជនទាំងអស់សូមឲ្យប្រកបរបររកស៊ីប្រកបដោយសុចរិតភាព និង ទំនួលខុសត្រូវជាពិសេសចូលរួមក្នុងការអនុវត្តច្បាប់ទាំងអស់គ្នាដើម្បីឲ្យប្រទេសកម្ពុជាយើងទទួលបាននីតិរដ្ឋ។
លោកឧកញ៉ា ជាម ឃុនណាត ស្ថាបនិក និងជាអគ្គនាយក បុរី មេគង្គ លែន លោកបានមានប្រសាសន៍ថា៖ «ចក្ខុវិស័យរបស់បុរីមេគង្គលែនយើងខ្ញុំគឺការសាងសង់នូវគម្រោងបុរីដែលមានស្តង់ដារខ្ពស់ចាប់តាំងពីការគូរប្លង់ គម្រោងបុរីទាំងមូល Master Plan ដើម្បីធានានូវបរិយាកាសដ៏ល្អ សម្បូរបែបទាំងការរស់នៅប្រចាំថ្ងៃនិងការប្រកបអាជីវកម្ម ។ យើងខ្ញុំតែងតែគិតថា ប្រសិនបើពួកយើងជាអ្នករស់នៅក្នុងផ្ទះនេះ តើយើងត្រូវការអ្វីខ្លះ?តើយើងនឹងមានភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃរឺទេ? ផ្តើមចេញពីចំណុចនេះហើយទើបធ្វើអោយមានការគូសប្លង់ចាប់ផ្តើមដោយការគិតគូរម៉ត់ចត់និងបញ្ចប់ដោយការសាងសង់ដែលមានការយកចិត្តទុកដាក់ខ្ពស់ចាប់តាំងពីការបុកគ្រឹះ ការចាក់បេតុង តទុរយោទឹក និងការលាបថ្នាំ និងការប្រើប្រាស់សម្ភារទំនើបៗ មានគុណភាពខ្ពស់»។
លោកបានបន្តថា៖ «ខ្លួនខ្ញុំផ្ទាល់ក៏ដូចជាក្រុមការងារទាំងអស់បានដាក់សេចក្តីស្រឡាញ់ចូលទៅក្នុងគម្រោងមេគង្គលែនទាំងមូល ប្រៀបដូចជាការសាង់សង់ផ្ទះរបស់ខ្លួនដោយផ្ទាល់»។
លោកបានបន្តទៀតថា ខ្ញុំសូមប្តេជ្ញាចិត្តជូនដល់អតិថិជនទាំងអស់ថានឹងផ្តល់ជូននូវគេហដ្ឋាន ដែលមានគុណភាពសំណង់រឹងមាំ គង់វង្សយូរអង្វែង តជំនាន់ ម៉ូតផ្ទះស្អាតដាច់គេ និងបរិស្ថានរស់នៅ ប្រកបដោយស្តង់ដាខ្ពស់ និងស៊ីវិល័យជាពិសេស បុរី មេគង្គ លែននឹងពង្រីកខ្លួនបន្តរបន្ទាប់ជាច្រើនទៀតនាពេលអនាគត។
លោកឧកញ៉ា ក៏មានប្រសាសន៍ផងដែរថា វឌ្ឍនភាពរបស់យើងខ្ញុំសព្វថ្ងៃគឺអាចកើតឡើងបានដោយសារតែម្លប់សន្តិភាព តាមរយៈនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើអោយមានការអភវិឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ រួមទាំងវិស័យអចលនទ្រព្យ ផងដែរ។ ចំណុចទាំងនេះហើយ ទើបនាំឲ្យ បុរី មេគង្គលែន របស់យើង មានឱកាសអភិវឌ្ឍន៍ខ្លួន និង ទទួលបានភាពជោគជ័យថ្ងៃនេះ ។
សម្រាប់អតិថិជន ដែលឈ្នះទាំងបួនរូបរួមមាន ៖
រង្វាន់ទី១ បានទៅលើ ៖ លោក ស្រី ម៉ែន កុលវត្តី ជាម្ចាស់ផ្ទះ វីឡា ភ្លោះ
រង្វាន់ទី២ បានទៅលើ ៖លោក ស្រី ប៉ៅ សុភ័ណ្ឌ ម្ចាស់ផ្ទះ វីឡា ភ្លោះ
រង្វាន់ទី៣ បានទៅលើ ៖លោក ជា វិន ម្ចាស់ផ្ទះ វីឡាកូន កាត់
រង្វាន់ទី៤ បានទៅលើ ៖លោក ចាន់ លាងងីន និង លោកស្រី ខឹម លក្ខិណា ម្ចាស់ផ្ទះ វីឡាកូន កាត់
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង នៅទីតាំងផ្ទាល់ ឬមកកាន់លេខទូរស័ព្ទ៖