ក្នុងប្រវត្តិសាស្ត្រតារាស្រី K-Pop មានតែ IU និង Soyeon ប៉ុណ្ណោះបានឈ្នះពានមានតម្លៃមួយនេះ
- 2022-11-28 03:06:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងប្រវត្តិសាស្ត្រតារាស្រី K-Pop មានតែ IU និង Soyeon ប៉ុណ្ណោះបានឈ្នះពានមានតម្លៃមួយនេះ
ចន្លោះមិនឃើញ
លទ្ធផលអ្នកឈ្នះពានពី កម្មវិធី Melon Music Awards ឬ MMA ឆ្នាំ ២០២២ ត្រូវបានប្រកាសកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ២០២២។ កម្មវិធីបានបន្សល់ទុកនូវពេលវេលាជាទីចងចាំពីតារាៗជាច្រើនដែលបានចូលរួមក្នុងកម្មវិធិនោះ។
ដោយឡែក និយាយពីអ្នកឈ្នះពានទាងអស់ Soyeon មេក្រុម (G)I-DLE បានឈ្នះពាន "Bes Songwriter” សម្រាប់ការងារជាអ្នកធ្វើបទចម្រៀង ក៏ដូចជានិពន្ធប៉ារ៉ូលចម្រៀង ឲ្យក្រុមនៅឆ្នាំ ២០២២ នេះ ពិសេសតាមរយៈអាល់ប៊ុម "I Never Die” និង "I Love” ដោយមានទាំងបទ "Tomboy” និងបទ "Nxde”។
មិនត្រឹមតែប៉ុណ្ណោះ ការឈ្នះរបស់នាងកាន់តែពិសេស ដោយសារ Soyeon និងតារាទោលលំដាប់ Legend គឺ IU ក្លាយជាតារា K-Pop ស្រីតែ ២នាក់គត់ ដែលឈ្នះពាននេះ ពោលគឺ IU ឈ្នះពាន "Best Songwriter” នៅឆ្នាំ ២០១៧ ឯ Soyeon គឺឆ្នាំនេះ។
ក្ដីរំភើបមិនមែនមានតែ Soyeon ដែលជាសាមីខ្លួន ព្រោះសូម្បី Minnie ក៏ស្រក់ទឹកភ្នែក ដោយឃើញពីភាពជោគជ័យរបស់ មេក្រុមរបស់ខ្លួនដែរ៕