វីដេអូឯកសារការផលិត RUM បិតពីអំពៅរបស់កម្ពុជាដែលពិភពលោកទទួលស្គាល់

  • 2022-11-28 06:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rum ជាស្រាមួយប្រភេទបិតចេញពីស្ករអំពៅរាវ មានកម្រិតជាតិអាល់កុលខ្ពស់ចាប់ពី ៤០ ទៅ ៨០ ភាគរយ។ វាមានរសជាតិផ្អែមស្ងួត និងច្រើនប្រភេទដែលហៅទៅតាមពណ៌របស់វាដូចជា ថ្លា ក្រហម ត្នោត ខ្មៅ និងមាស។ Rum របស់កម្ពុជា ដែលមានឈ្មោះថា SAMAI កំពុងទទួលបានការពេញនិយមពីភ្ញៀវជាតិ និងអន្តរជាតិ និងនាំចេញទៅក្រប្រទេសក្នុងនាមជាផលិតផលពីប្រទេសកម្ពុជាផងដែរ។

ក្នុងចំណោម Rum របស់ SAMAI ទាំងបួនប្រភេទ ក្នុងនោះមានមួយដែលបិតចេញពីម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជា។ ការផលិតស្រា Rum មានបីដំណាក់កាលគឺ ទី១ គេយកវត្ថុធាតុដើមទៅត្រាំទឹកដោយផ្អាប់ជាមួយមេស្រា ទី២ គេយកវាទៅបិទចេញជាស្រា ឬគេអាចយកទៅបិទបញ្ចូលជាមួយរសជាតិផ្សេងៗ ដូចជាម្រេចជាដើម និងដំណាក់កាលទី៣ គេយកស្រាដែលបិទបាននោះទៅអប់ទុកក្នុងធុងឈើទៅតាមកំណត់អាយុកាលរបស់វា។

សូមទស្សនាវីដេអូឯកសារការផលិត SAMAI Rum៖

«MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» គឺជាកម្រងវីឌេអូឯកសារដែលបង្ហាញពី សាវតា សង្វាក់ផលិតកម្ម ទីផ្សារ ផលលំបាក និងគោលដៅអនាគត របស់ផលិតផល និងម្ចាស់សហគ្រាសដែលបានផលិតក្នុងប្រទេសកម្ពុជា។ ផលិតផលដែល «MADE IN CAMBODIA» ជ្រើសរើសមកផលិតជាវីដេអូឯកសារនេះគឺត្រូវបានជ្រើសរើសដោយឈរគោលការណ៍ច្បាស់លាស់ ជាផលិតផលដែលមានទីផ្សារ និងគុណភាពថ្នាក់ជាតិ និងអន្តរជាតិ តែផលិតផលទាំងនោះហាក់ប្រជាជនកម្ពុជាភាគច្រើនមិនទាន់បានស្គាល់ច្បាស់ថាជាផលិតផលកម្ពុជានោះទេ។ វីដេអូនេះនឹងបង្ហាញពីគុណតម្លៃនៃផលិតផលកម្ពុជាដែលមានគុណភាពទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ ហើយនាំចិត្តប្រជាជនកម្ពុជាឲ្យចូលរួមគាំទ្រ និងមានមោតកភាពជាមួយផលិតផលរបស់ខ្លួនកាន់តែច្រើន៕