ទីក្រុង១របស់ជប៉ុន ជាប់ឈ្មោះជាទីក្រុងទំនើប និង សុីវិល័យបំផុតនៅលើពិភពលោក

  • 2022-11-30 03:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន ជាប្រទេស១ដែលជឿនលឿនលើគ្រប់វិស័យ និង ប្រជាជនមានភាពស៊ីវិល័យក្នុងការរស់នៅ បូករួមទាំងសេដ្ឋកិច្ចមានការរីកចម្រើនខ្ពស់។

ដោយការស្រង់មតិពីវេបសាយបរទេសមួយឈ្មោះថា The World Bucket List បានជ្រើសរើសយកទីក្រុង តូក្យូ នៅក្នុងប្រទេសជប៉ុន ជាទីក្រុងដែលមានភាពរីកចម្រើន ទំនើប និង ស៊ីវិល័យបំផុតនៅលើពិភពលោក។ ទីក្រុងតូក្យូ អាចចាត់ទុកថាជាបេះដូងនៃប្រទេសជប៉ុន និង ជាទីក្រុងនៅក្នុងក្តីស្រម៉ៃរបស់មនុស្សជាច្រើននៅលើពិភពលោក។ ទីក្រុងនេះ មានអគារខ្ពស់ៗកប់ពពក ផ្លូវថ្នល់ស្អាតគ្មានសំរាម និង ពេលរាត្រី គេសង្កេតឃើញមានការតុបតែងភ្លើងពណ៌ស្ទើរគ្រប់កន្លែង ជាពិសេសនៅតាមហាងលក់ស្រា បារ និង ក្លឹបកម្សាន្តយុវវ័យ។

ទីក្រុងតូក្យូ ក៏ជាមជ្ឍមណ្ឌលនៃការអភិវឌ្ឍន៍ស្មាតហ្វូនលំដាប់ទំនើបស៊េរីចុងក្រោយគេបង្អស់ផងដែរ។ ក្រៅពីការផលិតនិងអភិវឌ្ឍន៍ស្មាតហ្វូនទំនើបៗ និង គ្រឿងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជប៉ុនជាប្រទេសមួយដែលបានផលិតនូវរថយន្ត បំពាក់បច្ចេកវិទ្យានិងគ្រឿងបរិក្ខាទំនើបចុងក្រោយបង្អស់សម្រាប់បម្រើឱ្យដល់ការប្រើប្រាស់នៅក្នុងស្រុក និង សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេសជាដើម៕

ប្រភព៖ www.theworldbucketlist.com

អត្ថបទ ៖ សង្ហា