រកឃើញវីរុស Zombie លាក់ខ្លួនក្នុងផ្ទាំងទឹកកក ៥មុឺនឆ្នាំ អាចគំរាមកំហែងដល់អាយុជីវិតមនុស្ស

  • 2022-11-30 07:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកវិទ្យាសាស្រ្តរបស់បារាំងបានរកឃើញវីរុសមួយប្រភេទថ្មីទៀត ដែលគេឱ្យឈ្មោះថាជាវីរុស “Zombie” នៅក្នុងទន្លេដែលកកទៅជាទឹកកក ស្ថិតនៅតំបន់ស៊ីប៊ឺរី ប្រទេសរុស្សី។

វីរុស Zombie ដែលអ្នកវិទ្យាសាស្រ្តបារាំងរកឃើញនៅក្នុងផ្ទាំងទឹកកកនៃទន្លេមូយ ក្នុងប្រទេសរុស្សី គឺជាវីរុសដែលមានអាយុកាលតាំងពី ៥មុឺនឆ្នាំមុនមកម្ល៉េះ។ បន្ទាប់មកអ្នកវិទ្យាសាស្រ្តនៅវិទ្យាស្ថានជាតិបារាំងសម្រាប់ការស្រាវជ្រាវ បានយកវីរុសនេះទៅធ្វើការពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ ដោយបានដាស់ឱ្យវីរុសនេះមានប្រតិកម្មឡើងវិញ ហើយរកឃើញថាវីរុសមួយនេះ ពិតជាអាចឆ្លងនិងបង្ករហានិភ័យដល់អាយុជីវិតរបស់មនុស្ស សត្វ និង រុក្ខជាតិ។

បន្ទាប់ពីសិក្សាពីវប្បធម៌រស់នៅ អ្នកវិទ្យាសាស្ត្របានរកឃើញថា "មេរោគ Zomie" ទាំងអស់មានសក្តានុពលក្នុងការឆ្លងទៅកាន់មនុស្ស ដូច្នេះហើយបានវីរុសនេះ ត្រូវបានគេចាត់ទុកជា "ការគំរាមកំហែងដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោក" ។ អ្នកវិទ្យាសាស្រ្តបានសង្កត់ធ្ងន់ថា នៅពេលអនាគតនឹងអាចឃើញជំងឺរាតត្បាតស្រដៀងនឹងវីរុសកូវីដ១៩ បន្ថែមទៀត មូលហេតុដោយសារទឹកកកដែលមិនធ្លាប់រលាយ នៅតែបន្តបញ្ចេញមេរោគ ដែលបានកើតឡើងកាលពីអតីតកាលដ៏យូរលង់មកហើយ ជាក់ស្តែងដូចជាវីរុស Zombie នេះជាដើម ដែលវាមានអាយុកាល ៥មុឺនឆ្នាំ៕

ប្រភព៖ New York Post   អត្ថបទ ៖ សង្ហា

អត្ថបទថ្មី