ស្នេហារង្គោះរង្គើររវាង HyunA និង Dawn មុនពេលសម្រេចចិត្តចែកផ្លូវគ្នា

  • 2022-12-02 06:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងទៅលើគូស្នេហ៍ផ្អែមតារា K-pop មួយគូគឺ HyunA និង Dwan បែរជាប្រកាសចែកផ្លូវគ្នាទៅវិញ ខណៈអ្នកគាំទ្រសង្ឃឹមថាមួយគូនេះអាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។

ទន្ទឹមនឹងនេះមានអ្នកយកព័ត៌មានកូរ៉េម្នាក់ឈ្មោះ Lee Jin Ho បានបង្ហើបឱ្យដឹងថា HyunA និង Dawn មានភាពរកាំរកុះតាំងពីចុងឆ្នាំ ២០២១ មកម្ល៉េះ ប៉ុន្តែពួកគេនៅតែទ្រាំទាក់ទងគ្នារហូតចុងឆ្នាំ ២០២២ នេះ ហើយមានពេលខ្លះពួកគេតែងតែឈ្លោះគ្នាថែមទាំងមិននិយាយគ្នាទៀតផង។ នេះជាមូលហេតុធ្វើឱ្យដំណើរការស្នេហារបស់ពួកគេមានការធ្លាក់ចុះ បាត់បង់អារម្មណ៍ល្អៗជាមួយ គ្នា និងមិនអាចបន្តទៅមុខជាមួយគ្នា។

រម្លឹកផងដែរថានៅថ្ងៃទី ៣០ ខែវិច្ឆិកា ព័ត៌មានប្រកាសព្រោងព្រៀតអំពី HyunA និង Dawn បានបែកបាក់គ្នា។ តារាចម្រៀងរូបនេះបានលុបរូបថតទាំងអស់ដែលថតជាមួយ Dawn នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ ដោយឡែក Dawn បានរក្សារូបថតរបស់ពួកគេទាំងពីរ។ តារាចម្រៀងប្រុសរូបនេះថែមទាំងប្រកាសប្ដឹងអ្នកដែលផ្សព្វផ្សាយព័ត៌មានថា HyunA ក្បត់លោក ទៀតផង

ប្រភព៖ news.zing.vn   ប្រែសម្រួល៖ Kesor