អបអរសាទរ លោក ពុយ គា ត្រូវបានតែងតាំងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា
- 2022-12-05 04:21:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ លោក ពុយ គា ត្រូវបានតែងតាំងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា
ចន្លោះមិនឃើញ
លោក ពុយ គា ដែលជាអ្នករាយការណ៍ព័ត៌មានជើងចាស់ និងមានបទពិសោធន៍យូរឆ្នាំ ត្រូវបានតែងតាំងធ្វើជាប្រធានក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) បន្ទាប់ពីប្រធានចាស់លោក ប៉ែន បូណា បានលាលែង។
ប្រធានក្លឹបចាស់លោក ប៉ែន បូណា ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មានថ្មីៗ។ ក្នុងស្ថានភាពនេះ យោងតាមលក្ខខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ក.អ.ក លោក ប៉ែន បូណា បានសុំលាឈប់ពីប្រធានក្លឹប។ ដូច្នេះដើម្បីបន្តនិរន្តរភាពរបស់ក្លឹប គណៈកម្មការធិការនាយក ក.អ.ក បានសម្រេចតែងតាំងលោក ពុយ គា ជំនួសវិញ។
ជាមួយគ្នា លោក ខៀវ កូឡា អ្នកអធិប្បាយព័ត៌មានទូរទស្សន៍ និងជាអ្នកកាសែតជើងចាស់ដែរនោះ ត្រូវបានតែងតាំងជាអគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាផងដែរ។ នេះបើតាមការជូនដំណឹងរបស់ ក.អ.ក នៅព្រឹកថ្ងៃទី ០៥ ធ្នូ ២០២២នេះ៕