ការកូនប្រុសពៅ ប្រធានាធិបតី Joko Widodo ភ្ញាក់ផ្អើលសឹងមួយចំហៀងប្រទេស ឥណ្ឌូនេសុី
- 2022-12-09 08:15:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការកូនប្រុសពៅ ប្រធានាធិបតី Joko Widodo ភ្ញាក់ផ្អើលសឹងមួយចំហៀងប្រទេស ឥណ្ឌូនេសុី
ចន្លោះមិនឃើញ
ប្រធាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានរៀបចំកម្មវិធីរៀបការដល់កូនប្រុសរបស់ខ្លួន ដែលពេញវ័យកម្លោះត្រូវយកភរិយា ដើម្បីបន្តពូជពង្សវង្សត្រកូល។
តាមរយៈរូបថតបង្ហោះលើបណ្តាញសង្គម Instagram ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានធ្វើពិធីរៀបការដល់កូនប្រុសរបស់លោកដែលមានឈ្មោះថា Kaesang Pangarep។ លោក Kaesang Pangarep ជាកូនប្រុសពៅរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី។ លោកជាអ្នកជំនួញម្នាក់ ហើយក៏ជាអ្នកចូលចិត្តខាងបច្ចេកវិទ្យាផងដែរ ដោយលោកបានចាប់យកអាជីពជា Youtuber មួយមុខទៀត បន្ថែមលើការងារស្នូលជាអ្នកជំនួញរបស់លោក។
ទន្ទឹមនឹងមានការរៀបចំកម្មវិធីរៀបការឱ្យកូនប្រុសខ្លួន លោក Widodo បានបង្ហោះលើគណនី Instagram ផ្ទាល់ខ្លួនថា “ពីគេហដ្ឋានរបស់យើងក្នុងទីក្រុង Surakarta នៅថ្ងៃសុក្រ ទី ៩ ខែធ្នូ ឆ្នាំ ២០២២នេះ យើងបានអមដំណើរកូនប្រុស Kaesang Pangarep ដើម្បីចូលរួមពិធីមង្គលការជាមួយភរិយា ឈ្មោះ Erina Gudono។ សូមអរព្រះគុណដល់ព្រះ ដំណើរនៃពិធីប្រព្រឹត្តទៅដោយរលូន។ យើងខ្ញុំក្នុងនាមជាក្រុមគ្រួសារសូមប្រសិទ្ធិពរជ័យដល់ប្រជាជន និងពលរដ្ឋក្នុងសហគមន៍ដើម្បីឲ្យដំណើរការលើកក្រោយប្រព្រឹត្តទៅដោយសុខសប្បាយ” ។
ក្នុងនោះ ប្រធាធិបតីឥណ្ឌូនេស៊ីរូបនេះ បានធ្វើ់ការសូមអភ័យទោសជាខ្លាំងផងដែរ ប្រសិនបើក្នុងអំឡុងពេលនៃការអាពាហ៍ពិពាហ៍របស់កូនប្រុសលោក ឈ្មោះ Kaesang និង កូនស្រីឈ្មោះ Erina បានបង្កផលរំខានដល់ការរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍ ជាពិសេសប្រជាជននៃទីក្រុង Yogyakarta និង Surakarta៕