កីឡដ្ឋាន Rungrado May Day ជាស្ដាតធំជាងគេបំផុត​ក្នុងពិភពលោក គឺ​ស្ថិតនៅ​ប្រទេសផ្តាច់ការមួយនៅអាស៊ី

  • 2022-12-28 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពហុកីឡដ្ឋាន Rungrado May Day ជាពហុកីឡដ្ឋានធំជាងគេបំផុត​ក្នុងពិភពលោក ស្ថិតនៅក្រុងព្យ៊ុងយ៉ាង ប្រទេសកូរ៉េខាងជើង ដែល​អាចផ្ទុកអ្នកទស្សនាបានដល់ចំនួន ១៥ម៉ឺននាក់។

ស្តាត​នេះ​ត្រូវបានចាប់ផ្តើម​សាងសង់​នៅឆ្នាំ​១៩៨៦ និងសម្ពោធជាផ្លូវការនៅឆ្នាំ​១៩៨៩ លើទំហំផ្ទៃដី ៩៤ ០០០ម៉ែត្រការ៉េ។ វាត្រូវបានជួសជុលឡើងវិញនៅឆ្នាំ​២០១៤។ ដំបូងឡើយគេសាងសង់ស្តាតនេះធ្វើជារាងផ្កា​ម៉ុងហ្គោលីមួយប្រភេទ ប៉ុន្តែពេលសង់រួចឃើញរាងដូចជាឆ័ត្រយោងទៅវិញ។

Rungrado May Day ជាកន្លែងប្រកួតកីឡាច្រើនប្រភេទ ពិសេសគឺបាល់ទាត់​ដែល​ពាក់ព័ន្ធនឹងការប្រកួតរបស់​ក្រុមជម្រើសជាតិកូរ៉េខាងជើង។ ស្តាតនេះ​គឺត្រូវបាន​ប្រើប្រាស់​សម្រាប់ធ្វើព្យុហយាត្រាយោធាផងដែរ។ ក្នុងឆ្នាំ១៩៩៥ ស្តាតនេះ​បានជាប់កំណត់ត្រា​ដែល​មានមនុស្សចូលច្រើនបំផុត ចំនួន ១៩ម៉ឺននាក់។

ចំណែកពហុ​កីឡដ្ឋាន​ដែល​ធំជាងគេលំដាប់ទីពីរគឺ Sardar Patel នៅ​ឥណ្ឌា (ផ្ទុកបាន ១១ម៉ឺននាក់) និងទីបី ស្តាត Michigan នៅអាមេរិក (ផ្ទុកបានជាង ១០,៧ម៉ឺននាក់)៕