តោះ ៥ ថែម១! ណាត់អ្នកទួលគោកឱ្យហើយទៅជុំគ្នាដាក់ម៉ាឆ្អែតនៅ Ichiban Buffet សាខាទី ៣

  • 2022-12-28 03:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាលឿនណាស់! រយៈពេលត្រឹមតែ ១ ខែសោះ ពីសាខាទី២ ហាងប៊ូហ្វេស៊ុបស៊ូគី និងសាច់អាំងបែបជប៉ុន Ichiban Buffet បានបើកសាខាទី៣ របស់ខ្លួនម្ដុំទួលគោក ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនអាចរីករាយនឹងប៊ូហ្វេស៊ុបស៊ូគី និងសាច់អាំងបែបជប៉ុនដ៏ឈ្ងុយឆ្ងាញ់ក្នុងបរិយាកាសដ៏ស្រស់ស្រាយ។

នេះពិតជាឆ្នាំដ៏អស្ចារ្យចាប់តាំងពីការបើកហាងសាខាដំបូងនៅបឹងកេងកង និងសាខាទី២ ដែលទើបតែបើកថ្មីថ្មោងនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (Aeon2) កាលពីចុងខែវិច្ឆិកា ឆ្នាំ ២០២២។

ហាង Ichiban Buffet ពិតជាបានពង្រីកសាខាយ៉ាងឆាប់រហ័ស ឆ្លើយតបនឹងតម្រូវការអ្នកស្វែងរកអាហារប៊ូហ្វេមានគុណភាព តម្លៃសមរម្យ និងបរិយាកាសអេមបំផុត។ សាខាទី៣ របស់ខ្លួន ស្ថិតនៅក្នុងផ្សារ គ្រីស្ទាល់ស្វ៊ែរ (Crystal Square Toul Kork) ដែលស្ថិតនៅក្បែរ TK Avenue នឹងបើកដំណើរការចាប់ពី ទី២៨ ធ្នូ ២០២២។

ទីតាំងហាងថ្មីនេះ មានភាពធំទូលាយ ប្រកបដោយផាសុកភាព ជាមួយការដេគ័រមានភាពស្រស់ស្អាត បែបជប៉ុនពិតៗ។

អ្វីដែលរឹតតែពិសេស និងត្រូវចិត្តអ្នកនិយមញ៉ាំអាហារអមការច្រៀងលេងកម្សាន្ត Ichiban Buffet ក៏មានបន្ទប់ខារ៉ាអូខេ សម្រាប់សមាជិក ១០នាក់ជាង រហូតដល់ជាង ៣០នាក់ ដែលអំណោយផលដល់ ការប្រារព្ធពិធីជួបជុំគ្រួសារ ជួបជុំក្រុមការងារ ជួបជុំមិត្តភក្តិ កម្មវិធីខួបកំណើត កម្មវិធីបញ្ចប់ការសិក្សា ដើម្បីបន្ថែមភាពរីករាយ ស្នាមញញឹម និងអនុស្សាវរីយ៍ជាមួយមនុស្សជាទីស្រឡាញ់ផងដែរ។

ហាងអាហារប៊ូហ្វេស៊ុប និងសាច់អាំងបែបជប៉ុន Ichiban Buffet នេះ បើកដំណើការចាប់ពីម៉ោង១០ព្រឹក ដល់ ម៉ោង ១០ យប់ ក្នុងតម្លៃអាហារប៊ូហ្វេថ្ងៃត្រង់ ១២,៥០ ដុល្លារ និងអាហារពេលល្ងាច ១៤,៥០ ដុល្លារប៉ុណ្ណោះ។

តាមបទពិសោធជាក់ស្ដែងសម្រាប់អ្នកដែលធ្លាប់ចូលទទួលទាននៅ Ichiban Buffet ផ្ទាល់ គ្រាន់តែឈានជើងចូលក្នុងហាងភ្លាម ក្លិនឈ្ងុយនៃស៊ុបស៊ូគី និងសាច់អាំងបែបជប៉ុន គួបផ្សំនឹងពណ៌ស្រស់ៗនៃសាច់ និងបន្លែចម្រុះនោះ ធ្វើឱ្យអតិថិជនសម្រេចចិត្តភ្លាមថា «បើទំនងគ្រប់មុខអីចឹង តោះញ៉ាំមួយឆ្អែតឱ្យឆ្ងាញ់មាត់សិនចាំស្អែកហាត់ប្រាណសម្រកវិញ!»។

Ichiban buffet ជាហាង ស៊ុបស៊ូគី និងសាច់អាំងបែបជប៉ុន ដែលមានជម្រើសមុខម្ហូបជាច្រើនមុខសម្រាប់ជ្រើសរើស ទាំងបន្លែ ប្រភេទសាច់ និងទឹកជ្រលក់ដ៏សម្បូរបែបមែនទែន។

ប្រភេទសាច់ត្រូវបានសម្រិតសម្រាំងយកផលិតផលមានគុណភាពខ្ពស់ពីសហរដ្ឋអាមេរិក និងអូស្រ្ដាលី ហើយទាំងរសជាតិសាច់ និងទឹកស៊ុប សុទ្ធតែត្រូវបានចម្អិនដោយមានស្ដង់ដារ អនាម័យត្រឹមត្រូវ ដើម្បីធានាទាំងគុណភាព និងរសជាតិឈ្ងុយឆ្ងាញ់ដល់អតិថិជន។

ក្រោយពីទទួលទានអាហារ ព្រមទាំងភេសជ្ជៈដ៏ឆ្ងាញ់សម្បូរបែប អតិថិជន ជាពិសេសគ្រួសារមានកូនតូចធំក៏អាចរីករាយនឹងការ៉េមខូលស្តូន (Cold Stone) រសជាតិដើមពីអាមេចរិកថែមទៀតផង។

ហាង Ichiban buffet មានទីតាំងនៅជិត ផ្សារធីខេ នៅតាមបណ្តោយផ្លូវ ៣១៥ Ichiban Buffet ជិតនឹងសកលវិទ្យាល័យ ផារាំហ្កន សាខាទី៣ នេះ អាចទទូលភ្ញៀវបានរហូតដល់ ជាង២០០នាក់ឯណោះ។

ជាការអបអរនឹងដំណើការសាខាថ្មី ហាងក៏មានការផ្តល់ជូនពិសេសគឺប្រូម៉ូសិន ៥ថែម១ ដោយអញ្ជើញមកគ្នា ៦នាក់គិតតម្លៃតែ ៥នាក់ប៉ុណ្ណោះ។

នៅមិនទាន់អស់ទេ! រាល់ការជាវស្រាបៀរអង្គរ ១ដប មានតម្លៃត្រឹមតែ ១ដុល្លារ ហើយគ្រាន់តែធ្វើការ Check in នៅសាខាថ្មីនឹង អតិថិជននឹងទទួលបានស្រាបៀរ draught Beer ចំនួន១កែវភ្លាមដោយឥតគិតថ្លៃ។

ហាងអាហារប៊ូហ្វេដ៏ធំនៅរាជធានីភ្នំពេញ ដែលល្បីល្បាញក្នុងការបម្រើអាហារពេលថ្ងៃ និងពេលល្ងាច ក្នុងតម្លៃដ៏សមរម្យនេះ មានសាខាទី ១ ស្ថិតនៅ បឹងកេងកង ផ្លូវ៥១ កែងនឹងផ្លូវ ៣២២ រាជធានីភ្នំពេញ បើក ទទួលភ្ញៀវចាប់ពីម៉ោង ពីម៉ោង ១១ព្រឹក ដល់ ម៉ោង ១០យប់។ សាខាទី ២ ស្ថិតនៅ ផ្សារទំនើបអ៉ីអន សែនសុខ បើកទទួលភ្ញៀវចាប់ពីម៉ោង ពីម៉ោង ១០ព្រឹក ដល់ ម៉ោង ១០យប់។

តម្លៃអាហារពេលថ្ងៃត្រង់ក្នុងម្នាក់គឺ ១២,៥០ ដុល្លារ ឬឯអាហារពេលល្ងាចគឺ ១៤,៥០ ដុល្លារប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចចូលទៅកាន់៖

គេហទំព័រហ្វេសបុកផេក៖ Ichiban Buffet

លេខសម្រាប់កក់កន្លែង: 095 222 381 (សាខាទួលគោក) 095 222 995/ 010 995 322 (សាខាបឹងកេងកង) 095 222 770 (សាខាអ៊ីអន២)

នៅចាំអីទៀត! ចំណាយលុយតែ ៥ នាក់ ឆ្អែតបានដល់ទៅគ្នា ៦ នាក់ឯណោះ នៅ Ichiban Buffet សាខាទី ៣ ទាន់គេមានប្រូម៉ូសិនបើកហាងថ្មី៕