មកស្គាល់ឧកញ៉ា៤រូប ដែលទើបទទួលបានគោរមងារជា «អ្នកឧកញ៉ា» ក្នុងឆ្នាំ២០២៣នេះ
- 2023-01-11 04:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ឧកញ៉ា៤រូប ដែលទើបទទួលបានគោរមងារជា «អ្នកឧកញ៉ា» ក្នុងឆ្នាំ២០២៣នេះ
ចន្លោះមិនឃើញ
យោងតាមសេចក្ដីត្រាសបង្គាបរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានផ្តល់គោរមងារជាដំឡើងគោរមងារពីឩកញ៉ាទៅ អ្នកឧកញ៉ា ជាបន្តបន្ទាប់នាផ្ដើមឆ្នាំថ្មី២០២៣នេះ។ ក្នុងនោះដែរ Sabay សូមណែនាំប្រិយមិត្តមកស្គាល់ ឧកញ៉ាចំនួន៤រូប ដែលសុទ្ធសឹងតែមានជំនួញរាប់លានដុល្លារក្នុងដៃ និងបានចូលរួមកិច្ចការមនុស្សធម៌ក្នុងសង្គមជាតិ ជួយអភិវឌ្ឍន៍សេដ្ឋកិច្ច ជាច្រើន និងបានចូលរួមធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌ រហូតព្រះមហាក្សត្រទ្រង់ត្រាសបង្គាប់ផ្តល់គោរមងារឡើងជា «អ្នកឧកញ៉ា» នាពេលថ្មីៗនេះ។
១. អ្នកឧកញ៉ា ជា រតនា និងឧត្តមភរិយា អ្នកឧកញ៉ា លី លីហៀក៖ អ្នកឧកញ៉ាទាំង២រូបគឺជា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន SUN & MOON Group ចូលរួមកិច្ចការមនុស្សធម៌ក្នុងសង្គមជាតិជាច្រើន និងបានចូលរួមធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌៕ទទួលបានគោរមងារ តាមព្រះរាជក្រឹត្យ នស/រកត/០១២៣/០០៩ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ។
២. អ្នកឧកញ៉ា លី សេងឃាង៖ ជាអគ្គនាយកក្រុមហ៊ុន BS Land and Home និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលរួមកិច្ចការមនុស្សធម៌ក្នុងសង្គមជាតិជាច្រើន និងបានចូលរួមធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌ ទទួលបានគោរមងារនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ។
៣. អ្នកឧកញ៉ា ចាប ហុងលី៖ ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខាង ស៊ាងលី ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលរួមកិច្ចការមនុស្សធម៌ក្នុងសង្គមជាតិ និងជួយឱ្យសេដ្ឋកិច្ចប្រទេសជាតិរីកចម្រើនក្រោមមុខជំនួញរាប់រយមុខក្នុងដៃ ទទួលបានគោរមងារនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ។
៤. អ្នកឧកញ៉ា លី ឃុនថៃ៖ ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានសមាគមស្បែកជើងកម្ពុជា ប្រធានកិតិ្តយសសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (CTLA) សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ប្រធានក្រុមហ៊ុន អាល់ហ្វា គ្រុប (ALPHA Group) និងប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជ អាល់ហ្វា ម.ក ។ បានចូលរួមកិច្ចការមនុស្សធម៌ក្នុងសង្គមជាតិ និងជួយឱ្យសេដ្ឋកិច្ចប្រទេសជាតិរីកចម្រើនក្រោមមុខជំនួញរាប់រយមុខក្នុងដៃជាច្រើន ទទួលបានគោរមងារ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣៕