២០​លាន​ផោន​ ដែល​បាន​ពី​ការលក់​ Mudryk ឲ្យទៅ Chelsea គឺ​ផ្ទេរ​ទៅ​យោធា​អ៊ុយ​ក្រែន​ដើម្បី​ប្រយុទ្ធ​ទល់​នឹង​រុស្ស៊ី​

  • 2023-01-25 10:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ពីក្រោយ​ការផ្ទេរ​តម្លៃ ៨៨ លាន​ផោន​របស់​កីឡាករ ​Mykhailo Mudryk​ ទៅ Chelsea ពី Shakhtar Donetsk គឺ​២០​លាន​ផោន​ ត្រូវ​ផ្ទេរ​ទៅ​យោធា​អ៊ុយ​ក្រែន​ដើម្បី​ប្រយុទ្ធ​ទល់​នឹង​រុស្ស៊ី​។

Mudryk ដែល​គ្រោង​នឹង​ចូលរួម​ជាមួយ​គូប្រជែង​ក្នុង​ទីក្រុង​ឡុង​ដ៍ Arsenal បែរ​ជា​ចុងក្រោយ​ផ្ទេរ​ទៅ​កាន់​កីឡដ្ឋាន Stamford Bridge​ ហើយ​ត្រូ​បាន​ក្រុម​តោ​ខៀវ​យក​​មក​បង្ហាញខ្លួន​ជា​ផ្លូវការ​ក្នុងអំឡុងពេល​ពួកគេ​ឈ្នះ​លើ Crystal Palace​។​ ​ប្រធាន​ក្លិប Shakhtar ​លោក Rinat Akhmetov​ ​បាន​បង្ហើប​ថា ​លោកបានត្រៀម​ថវិកា ២៥ លាន​ដុល្លារ ដែលបានពីការដោះដូរកីឡាករនេះជួយ​ដល់ទាហាន អ្នកការពារ និង​គ្រួសារ​របស់​ពួកគេ​។

ប្រាក់ ជាង ២០លានផោន ឬ២៥លានដុល្លារ ​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​គ្របដណ្តប់​លើ​តម្រូវការ​ផ្សេងៗ​គ្នា រាប់​ពី​ការផ្តល់​ការព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​និង​ជំនួយ​ផ្លូវចិត្ត​រហូតដល់​ការបំពេញ​នូវ​សំណើ​ជាក់លាក់​ជាច្រើន​ទៀត​៕