រវល់យ៉ាងណា ក៏ថ្ងៃទី ២៨ ពាក់មី ឆ្លៀតពេលឲ្យទាល់តែបាន ដើម្បីព្រឹត្តិការណ៍សំខាន់មួយ

  • 2023-01-26 03:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នតារា​កំប្លែងសម្បូរវោហារ នាយ ពាក់មី ពិតជាមមាញឹកខ្លាំងជាមួយនឹង​ការងារសិល្បៈ និងជំនួញផ្ទាល់ខ្លួន ប៉ុន្តែលោកមិនដែលខកខានក្នុងការចំណាយពេល​ជាមួយនឹង​កីឡាទេ។

តារា​ប្រុសរូបនេះ​ ត្រូវ​បាន​គេស្គាល់ច្បាស់​ថា​ជា​ អ្នកដែល​ឲ្យតម្លៃខ្ពស់ចំពោះ​កីឡា ពិសេស​បាល់ទាត់ ដោយថែមទាំងមាន​បង្កើតក្លឹបបាល់ទាត់ទៀតផង។ ដោយឡែកសម្រាប់ បាល់ទះ លោកក៏មិនព្រងើយកន្តើយដែរ ដោយធ្លាប់ទាំងបាន​ចូលរួមប្រកួតជាកិត្តិយស ក្នុងកម្មវិធីបាល់ទះ Slamball រៀបចំដោយ Sabay សហការជាមួយស្រាបៀរ Anchor ទៀតផងកាលពីព្រឹត្តិការណ៍បើកជាផ្លូវការ។

ដោយឡែក​នៅ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ តារាកំប្លែងបេះដូងជាប់ជាមួយកីឡារូបនេះ​ នឹង​ចូលរួមជាថ្មី នៅព្រឹត្តិការណ៍បាល់ទះ Slamball សម្រាប់វគ្គប្រកួតផ្ដាច់ព្រ័ត្រ ដែលរៀបចំឡើងនៅតារាងបាល់ទះវិសាខាផងដែរ។ នេះ​ជា​ថ្ងៃដែល​សំខាន់បំផុត ដែលកម្មវិធីនឹង​ស្វែង​រក​ឃើញម្ចាស់ជើងឯក Slamball រដូវកាលទី ១ ក្រោយបេសកកម្មប្រកួតដំណើរការ ៣ ខែ ពោលគឺចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២មក។

ក្រៅពី នាយ ពាក់មី ក៏នៅ​មាន​ការចូលរួម​របស់ ក្រុម OMG និង DJ AVIDA៕

អត្ថបទពេញនិយម