ប្រធានាធិបតីឥណ្ឌូនេស៊ី៖ បើ Tesla មកវិនិយោគនៅឥណ្ឌូនេស៊ី ខ្ញុំនឹងផ្ដល់សម្បទានរ៉ែនីកែល
- 2023-02-02 10:49:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
ប្រធានាធិបតីឥណ្ឌូនេស៊ី៖ បើ Tesla មកវិនិយោគនៅឥណ្ឌូនេស៊ី ខ្ញុំនឹងផ្ដល់សម្បទានរ៉ែនីកែល
ចន្លោះមិនឃើញ
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីបង្ហាញពីភាពជឿជាក់ថា ក្រុមហ៊ុន Tesla នឹងមកវិនិយោគនៅប្រទេសរបស់ខ្លួន។ នេះបើតាមកិច្ចសម្ភាសន៍របស់លោកជាមួយនឹងសារព័ត៌មាន Reuters នៅថ្ងៃពុធ។
ប្រធានាធិបតីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានជួបជាមួយលោក Elon Musk ២ដងកាលពីឆ្នាំមុន។
លោកបាននិយាយថា៖ «ខ្ញុំបាននិយាយប្រាប់គាត់ [Elon Musk]ថា បើលោកមកវិនិយោគនៅឥណ្ឌូនេស៊ី ខ្ញុំនឹងផ្ដល់សម្បទានរ៉ែនីកែល»។
រ៉ែនីកែលជាធាតុមួយយ៉ាងសំខាន់សម្រាប់ផលិតអាគុយរថយន្ត ដើរដោយចរន្តអគ្គិសនី។
ក្រៅពីការផ្ដល់សម្បទានរ៉ែនីកែល ឥណ្ឌូនេស៊ីក៏គ្រោងនឹងផ្ដល់នូវអត្ថប្រយោជន៍មួយចំនួនដល់ក្រុមហ៊ុន Tesla ដូចជាការកាត់បន្ថយពន្ធ និងការផ្ដល់កញ្ចប់ទំនុកបម្រុងមួយចំនួនសម្រាប់លក់រថយន្តនៅក្នុងស្រុកឥណ្ឌូនេស៊ី។
លោកចូកូវី ដែលជាឈ្មោះហៅក្រៅរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី បង្ហាញពីភាពជឿជាក់ថា ក្រុមហ៊ុននេះនឹងវិនិយោគមកស្រុករបស់ខ្លួន ដោយសារតែប្រទេសនេះសម្បូរទៅដោយរ៉ែនីកែល ហើយទីផ្សារក៏ធំទៀត។
បើយោងតាមស្ថិតិចងក្រងដោយ Statista ឥណ្ឌូនេស៊ីជាប្រទេសផលិតនីកែលច្រើនជាងគេលើលោក ដោយផលិតផលរ៉ែនេះស្មើនឹង ៣០% នៃរ៉ែនីកែលសរុបទូទាំងពិភពលោក៕