គ្រោះរញ្ជួយដី នៅតួកគី និងស៊ីរី បញ្ជាក់ថាអ្នកស្លាប់កើនឡើងជាង ៤ ៣០០ នាក់ហើយ

  • 2023-02-07 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណីរញ្ជួយដីដ៏ខ្លាំងមួយ កម្លាំងរហូតដល់៧,៨រីស្ទ័រ បណ្ដាលឲ្យបាក់អគារជាច្រើនក្នុងទីក្រុងនានារបស់ប្រទេស តួកគី រហូតដល់ក្បែរខាងប្រទេសស៊ីរី កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ចំនួនអ្នករងគ្រោះស្លាប់ក្នុងហេតុការណ៍នេះកើនឡើងជាង ៤ ៣០០ នាក់ហើយ រហូតមកដល់ពេលនេះ ។ នេះបើតាកប្រភពផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រភពដដែលបានឱ្យដឹងបន្ថែមថា ក្រុមសង្រ្គោះក្នុងប្រទេសតួកគី និងស៉ីរី នៅថ្ងៃអង្គារនេះកំពុងជីកកាយដោយដៃទទេរបស់ពួកគេ ដើម្បីបន្តស្វែងរកអ្នករស់រានមានជីវិត ក្រោមគំនរបាក់បែកនៃអគាររាប់ពាន់ខ្នងដែលដួលរលំ នៅក្នុងការរញ្ជួយដីដ៏ខ្លាំងក្លាជាបន្តបន្ទាប់។ អគារជាង ៥,៦០០ បានរង្គោះរង្គើនៅទូទាំងទីក្រុងជាច្រើន រួមទាំងប្លុកផ្ទះល្វែងច្រើនជាន់ដែលពោរពេញទៅដោយមនុស្សស្នាក់នៅ។

គួរបញ្ជាក់ថា ការរញ្ជួយដីនៅជិតព្រំដែនតួកគី-ស៊ីរី ក្នុងកម្រិត៧.៨រ៉ិចទ័រ ជាចំនួនដ៏ធំបំផុតមួយ។ អ្នកស្លា.ប់និងអ្នករបួសដ៏ច្រើនកំពុងជាប់ក្រោមគំនរបាក់បែក។ នៅតួកគីកាលពីយប់ថ្ងៃទី៦កុម្ភៈរាយការណ៍ពីមនុស្ស ៧៣៧០នាក់ទាញយកចេញពីគំនរបាក់បែក ហើយនៅរស់រានមានជីវិត។ ភ្លៀងនិងព្រិលបានធ្លាក់ច្រើនតាមតំបន់មួយចំនួន ហើយពេលរាត្រីកាលមកដល់ បណ្ដាលឲ្យសីតុណ្ហភាពធ្លាក់កាន់តែត្រជាក់នាំឲ្យមានការលំបាកថែមទៀតក្នុងការជួយសង្គ្រោះ ៕

ប្រភព៖ AFP

អត្ថបទប្រែសម្រួលដោយ៖ ស៊ូ អីន

អត្ថបទថ្មី