ក្រសួងអប់រំ ណែនាំ​ឱ្យ​តាម​ដាន​អវត្តមានសិស្ស​នៅថ្ងៃ Valentine ១៤កុម្ភៈ

  • 2023-02-09 06:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និងកីឡា បាន​ចេញ​សេចក្តីណែនាំ​ទប់ស្កាត់​ភាពមិនប្រក្រតី​របស់​សិស្សានុសិស្ស​នៅ​ថ្ងៃទី១៤ កុម្ភៈ ដែល​ជាទិវា​នៃក្តីស្រឡាញ់ បន្ទាប់ពីក្រសួង​បាន​សង្កេតឃើញ​ថា សិស្ស​មួយចំនួនតូច យល់ច្រឡំថា​ វាជាថ្ងៃបុណ្យ​បុណ្យសង្សារ ឬ​ជាថ្ងៃណាត់ជួបគ្នារវាង​គូស្នេហ៍ ខណៈ​ទិវានេះ ពុំមែន​ជាប្រពៃណី​របស់​ជនជាតិខ្មែរ​នោះទេ។

ក្រសួង​បាន​ណែនាំ​ដល់​គ្រះស្ថាន​សិក្សាសាធារណៈ និង​ឯកជន ឱ្យ​ផ្សព្វផ្សាយដល់សិស្ស កុំឱ្យមានការយល់ខុសអំពីអត្ថន័យ​ទិវា​នៃក្តីស្រឡាញ់ អប់រំ​សីលធម៌ តាមដាន​អវត្តមាន​របស់​សិស្ស និង​អនុវត្ត​សកម្មភាព «មិត្តអប់រំមិត្ត» ជាដើម។

សូម​អាន​សេចក្តីណែនាំរបស់​ក្រសួង​អប់រំខាងក្រោមនេះ៖

អត្ថបទ៖ សំភី

អត្ថបទពេញនិយម