មានតែក្លឹបក្រៅទ្វីបអឺរ៉ុប ៣ប៉ុណ្ណោះដែលធ្លាប់ឈ្នះពាន FIFA Club World Cup
- 2023-02-10 12:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែក្លឹបក្រៅទ្វីបអឺរ៉ុប ៣ប៉ុណ្ណោះដែលធ្លាប់ឈ្នះពាន FIFA Club World Cup
ចន្លោះមិនឃើញ
កម្មវិធី FIFA Club World Club ជាកម្មវិធីមួយដែលមានការចូលរួមប្រកួតប្រជែងពីក្លឹបជើងឯកទ្វីបទាំងអស់លើពិភពលោក (លើកលែងទ្វីបអង់តាកទិច) និង ក្រុមជើងឯកលីគកំពូលនៃប្រទេសម្ចាស់ផ្ទះ។ ពាននេះ បង្កើតដំបូងនៅឆ្នាំ ២០០០ ហើយផ្អាកដំណើរការរហូតដល់ឆ្នាំ ២០០៥ ដោយការមិនចុះសម្រុងរវាង FIFA និង ដៃគូឧបត្ថម្ភ។ ខាងក្រោមនេះ ជាក្លឹបក្រៅទ្វីបអឺរ៉ុបដែលបានឈ្នះពាននេះ៖
១. ក្លឹប Corinthians (២០០០ និង ២០១២)
នៅពេលពាននេះ បង្កើតឡើងដំបូងមានក្លឹបចំនួន៨ ចូលរួមដោយក្នុងនោះមានក្លឹបអឺរ៉ុប ២ គឺក្លឹប Manchester United (ជើងឯក UCL ឆ្នាំ ១៩៩៨/៩៩) និង ក្លឹប Real Madrid (ជើងឯកពានអន្តរទ្វីប ១៩៩៨)។ ក្លឹបមកពីទ្វីបអឺរ៉ុបសុទ្ធតែរងការអាម៉ាស់ទាំង ២ ដោយក្លឹប Manchester United ធ្លាប់ក្នុងវគ្គជម្រុះពូល ឯក្លឹប Real Madrid បានចំណាត់ថ្នាក់លេខ ៤។ ពេលនោះក្លឹបជើងឯកលីគប្រេស៊ីល Corinthians គឺជាជើងឯកពានក្លឹបពិភពលោក ដោយបានយកឈ្នះក្លឹបប្រេស៊ីល Vasco de Gama។
កន្លងបាន ១២ឆ្នាំក្រោយមក ក្លឹបមួយនេះ បានបំបាក់ក្លឹបអង់គ្លេស Chelsea ដោយលទ្ធផល ១ ទល់នឹង ០។
២. ក្លឺប Sao Paulo (២០០៥)
នៅឆ្នាំ ២០០៥ ក្លឹបប្រេស៊ីល Sao Paulo ដែលជាជើងឯកទ្វីបអាមេរិកខាងត្បូង បានយកឈ្នះក្លឹបអង់គ្លេស Liverpool ក្នុងលទ្ធផល ១ ទល់នឹង ០។
៣. ក្លឹប Internacional (២០០៦)
ក្នុងឆ្នាំ ២០០៦ ក្លឹបប្រេស៊ីលដែលជាជើងឯកទ្វីបអាមេរិកខាងត្បូង បានយកឈ្នះក្លឹប Barcelona ក្នុងលទ្ធផល ១ ទល់នឹង ០ ដែលជាគ្រាប់បាល់ចុងម៉ោង៕