បាច់បន្លែជំនួសបាច់ផ្កា! ក្រសួងកសិកម្ម ប្រមូលបន្លែសរីរាង្គ តុបតែងជាបាច់ផ្កាលក់ ក្នុងថ្ងៃ ១៤ កុម្ភៈ
- 2023-02-14 09:16:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាច់បន្លែជំនួសបាច់ផ្កា! ក្រសួងកសិកម្ម ប្រមូលបន្លែសរីរាង្គ តុបតែងជាបាច់ផ្កាលក់ ក្នុងថ្ងៃ ១៤ កុម្ភៈ
ចន្លោះមិនឃើញ
គេតែងតែឃើញបន្ថែធម្មជាតិ ឬបន្លែសរីរាង្គ ដាក់តាំងលក់តាមកញ្ច្រែងល្អីនៅមុខ និងតាមបណ្ដោយរបង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ប៉ុន្ដែនៅថ្ងៃទី១៤ កុម្ភៈ ដែលត្រូវជាថ្ងៃ ទិវានៃក្ដីស្រឡាញ់នេះ បាច់បន្លែធំៗ ត្រូវបានគេវេចខ្ចប់ឡើងជំនួសបាច់ផ្កាយ៉ាងប្រណីត។
ដូចជាការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋខ្មែរ ព្រមទាំងយុវវ័យមានការយល់ដឹងពីការហូបចុកបន្លែសរីរាង្គ ទើបក្រសួងកសិកម្មផ្ដួចផ្ដើមឲ្យមានសកម្មភាពក្នុងថ្ងៃនេះតែម្ដង។ ជាក់ស្ដែងលោក សុផល ដែលគេស្គាល់ថាលោកជាមន្ដ្រីរាជការម្នាក់ ប្រកាសថា បើឯកឧត្ដម លោកជំទាវ លោក លោកស្រី ចង់ទិញបាច់ផ្កា តុបតែងដោយបន្លែសុវត្ថិភាព សម្រាប់មនុស្សជាទីស្រឡាញ់ គឺមានលក់នៅមុខក្រសួងកសិកម្ម ចាប់ពីម៉ោង ៩ព្រឹកតទៅ ក្នុងថ្ងៃនេះ។
តាមរយៈបាច់ផ្កា តុបតែងដោយបន្លែសរីរាង្គនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងទិញយកទៅជូនគ្រួសារ និងដៃគូជីវិត ដើម្បីចម្អិនពិសាជាហូរហែ។ នៅថ្ងៃនេះដែរ គេក៏ឃើញលោកជំទាវ ហ៊ុន ស៊ីណាត ទទួលបានបាច់ផ្កា តុបតែងដោយបន្លែនេះមួយបាច់ធំដែរ ក្នុងថ្ងៃទិវា នៃក្ដីស្រឡាញ់៕