បង្ហាញក្ដីស្រឡាញ់ក្នុងថ្ងៃ ១៤ កុម្ភៈ ធ្លាយរឿង ទឹម រដ្ឋា ទើបចុះអេតាស៊ីវិល
- 2023-02-15 08:35:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញក្ដីស្រឡាញ់ក្នុងថ្ងៃ ១៤ កុម្ភៈ ធ្លាយរឿង ទឹម រដ្ឋា ទើបចុះអេតាស៊ីវិល
ចន្លោះមិនឃើញ
អស់រយៈពេលជាច្រើនឆ្នាំហើយដែលតារាសម្ដែង និងម៉ូដែលវ័យជ្រេ ទឹម រដ្ឋា និងស្វាមី បានបង្កើតទំនាក់ទំនងស្នេហាមុនចូលរោងការ។ ទើបកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ពួកគេបានចូលរៀបការតាមប្រពៃណី ប៉ុន្ដែមិត្ដសិល្បៈ និងអ្នកគាំទ្រមួយចំនួនមិនបានដឹងទេថាអ្នកទាំងពីបានចុះសំបុត្រអាពាហ៍ពិពាហ៍ពីពេលណា។
ចំពោះរឿងនេះ ត្រូវបានលាតត្រដាងដោយសាមីខ្លួនក្នុងឱកាសបង្ហាញក្ដីស្រឡាញ់ចំពោះស្វាមីក្នុងថ្ងៃ ទិវា នៃក្ដីស្រឡាញ់ ១៤ កុម្ភៈ ម្សិលមិញ។ ទឹម រដ្ឋា និយាយថា ថ្ងៃ នៃក្ដីស្រឡាញ់ឆ្នាំនេះ ពិតជាពិសេសជាងឆ្នាំមុនៗខ្លាំងណាស់ ព្រោះវាជាឆ្នាំដំបូងដែលពួកយើងទាំងពីរបានក្លាយជាប្ដី-ប្រពន្ធស្របច្បាប់។
ទឹម រដ្ឋា៖ "អគុណបុរសសង្ហារដ៏ក្លាហាន និងស្មោះម្នាក់នេះ ដែលបានតស៊ូរហូតដល់មានថ្ងៃនេះជាមួយខ្ញុំ មិនថាជួបឧបសគ្គពិបាកយ៉ាងណាក៏ដោយស្រឡាញ់គ្នារហូត"។
តារាសម្ដែងកម្ពស់បាន ទឹម រដ្ឋា បានរៀបការជាមួយអ្នកជំនួញម្នាក់ គឺលោក Jovany Antonio។ ទាំងមុន និងក្រោយរៀបការ ពួកគេនៅតែរក្សាបាននូវចំណងស្នេហ៍យ៉ាងស្អិតរមួត រហូតដល់មិត្ដសិល្បៈ និងអ្នកគាំទ្រ លួចសរសើរនូវទំនាក់ទំនងដ៏យូរនេះ ថាមានភាពស្មោះត្រង់នឹងគ្នា ហើយមានសុភមង្គលទៀត៕