ស្គាល់​កោះ "សង្សារ" មិន​ទាន់​ច្បាស់ តាម​ដាន​វីដេអូ​នេះ​ទាំង​អស់​គ្នា!

  • 2023-02-17 04:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ​សង្សារ គឺ​ជា​ឈ្មោះ​កោះ​ដ៏​ស្រស់​ស្អាត​ដាច់​គេ​នៅ​កម្ពុជា ដែល​មាន​ចម្ងាយ ២៩ គីឡូម៉ែត្រពី​កំពង់ផែខេត្តព្រះសីហនុ។ ទី​នោះ​ជា​កន្លែង​កម្សាន្ត​លក្ខណៈ​ឯកជន​ដ៏​ប្រណិត​ថែម​ទៀត។ ដូច្នេះ​ហើយ ទើប​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​ធ្លាប់​បាន​ទៅ​កម្សាន្ត​នៅ​ទីនោះ ប្រសិទ្ធភាព​ឲ្យ​ថា "កោះសង្សារ​" របស់​យើង​គឺ​ជា "កោះម៉ាល់ឌីវកម្ពុជា"។

ក្រុម​ការងារ​ "ផ្លូវ​ទឹក​ស្រុក" រដូវកាលទី​៤ បាន​ទៅ​ដល់​កោះ​នេះ​ក្នុង​បេសកកម្ម​រុករក​ដែន​កោះរបស់​ខ្លួន។ ពួក​គេ​បាន​ផ្ដិត​យកទិដ្ឋភាព​ទេសភាព​ដ៏​ប្រណិត​នៅ​លើ​កោះ ជាមួយ​នឹង​ការ​អធិប្បាយ​លម្អិត​ថែម​ទៀត​អំពី​កោះ​នេះ។ ដូច្នេះ​ថាតើ ប្រិយមិត្ត​ស្គាល់​កោះ​នេះ​ច្បាស់​ប៉ុណ្ណា មាន​អ្វី​ចង់​ដឹង​បន្ថែម​ទៀត...តោះ​តាម​ដាន​ទាំង​អស់​គ្នា។

អត្ថបទ៖ ទារិកា