តំណាង​ CAMSOC៖​ កោតសរសើរ​ និង​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ឯកជន​ជួយ​គាំទ្រ​ស៊ីហ្គេម​ ២០២៣​

  • 2023-02-18 01:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ CAMSOC​ ម្សិលមិញ​នេះ​បាន​កោតសរសើរ​ និង​ថ្លែងអំណរគុណ​ជា​ខ្លាំង​ដល់​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ដែល​ចូលរួម​ជួយ​គាំទ្រ​ និង​ឧបត្ថម្ភ​តាម​ភាព​ជាក់ស្ដែង​ក្នុង​គោល​បំណង​ជួយ​សម្រាល​បន្ទុក​រាជរដ្ឋាភិបាល​នៅ​ស៊ីហ្គេម​ ២០២៣​នេះ។​

ទិដ្ឋភាពម្សិលមិញ

ថ្លែង​ក្នុង​ពិធី​ចុះ​ MOU​ ជា​មួយ​ខាង​ទឹក​បរិសុទ្ធ​អូគូលេន​ ម្សិលមិញ​នេះ​ឯកឧត្ដម​ វ៉ត់​ ចំរើន​ ថា​ក្រោយ​ពី​ពិនិត្យ​ទឹក​របស់​ក្រុមហ៊ុន​មួយ​នេះ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដល់​កីឡាករ​ កីឡា​ការិនី​ ដូច​ជា​ជួយ​រក្សា​កម្រិត​បច្ចេកទេស​បាន​ល្អក៏សម្រេចទទួល​យក។​

ទិដ្ឋភាពម្សិលមិញ

តំណាង​ CAMSOC រូប​នេះ​ក៏​ថ្លែង​អំណរគុណ​ដល់​ក្រុម​ខាង​លើ​នេះ​ដែរ​ដែល​មាន​សន្ដានចិត្ត​ និង​ចូលរួម​ជួយ​ឧបត្ថម្ភ​ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​កម្ពុជា​ បើ​ទោះ​ជា​ក្រុមហ៊ុន​របស់​ខ្លួន​នៅ​មាន​កម្រិត​អាជីវកម្ម​នៅ​តូច​នៅឡើយក្ដី។​

ក្រុមហ៊ុន​អូគូលេន​នឹង​ឧបត្ថម្ភ​ទឹក​បរិសុទ្ធ​ផ្ដាច់មុខ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ នៅ​កម្ពុជា​នេះ​បម្រើ​ដល់​ការ​ប្រកួត​ និង​ការ​ប្រើប្រាស់​ផ្សេងៗ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី