ទៅដល់កោះតាគាវ កុំភ្លេចទៅលេង ថ្មដំរីលាក់ខ្លួន ហើយសាកបទពិសោធថ្មី

  • 2023-02-20 07:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ​តា​គៀវ ជាទី​តាំង​ធម្មជាតិ​ល្អ​បំផុត​សម្រាប់​ការ​សម្រាក​កម្សាន្ត​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ។ ជាងនេះ​ទៅទៀត កោះ​តា​គៀវ​អំណោយផល​​សម្រាប់​ការ​ចុះ​មុជទឹក​ដើម្បី​មើល​ផ្កាថ្ម​ក្នុង​សមុទ្រ ដើរ​ក្នុង​ព្រៃ ហែល​ទឹក​កម្សាន្ត​លេង និង​សកម្មភាព​​ក្នុង​សមុទ្រ​ជាច្រើន​ផ្សេងទៀត។ ធនធានធម្មជាតិដ៏អស្ចារ្យ បានរំលេចសម្រស់ពេញទៅដោយភាពអស្ចារ្យជាច្រើននៅលើកោះមួយនេះ និងគួរជាទីចាប់អារម្មណ៍ដែលភ្ញៀវទេសចរមិនគួរមិនរំលង។

ក្នុងចំណោមទីតាំងដ៏ស្រស់ស្អាតទាំងនោះ ថ្មដំរី ក៏ជាកន្លែងពិសេស ដែលទេសចរគួរទៅឃើញ និងស្គាល់។ អ្នកដែលបាន​ទៅដល់កន្លែង​នេះ តែងសាកល្បងក្នុងការបង្កើតបទពិសោធថ្មី ដោយលោតពីលើថ្ម ហើយក្នុងនោះភាគច្រើនគឺជាជនជាតិបរទេស។

ផ្ទាំងថ្មនេះដែរ ប្រសិនអ្នកផ្ដោតសម្លឹងឲ្យយកចិត្តទុកដាក់ អ្នកនឹង​បាន​ឃើញរូបរាងដូចទៅនឹងសត្វដំរី ដែលឈរចំហៀង។ ទេសភាពមួយនេះ នឹងធ្វើឲ្យអ្នករំភើបនៅពេល​បាន​ឃើញផ្ទាល់។

ទស្សនាវីដេអូខាងក្រោម៖