ធ្លាប់តែជាខែក្តៅ! តែក្រសួងថាប៉ុន្មានថ្ងៃនេះ នឹងចុះត្រជាក់ដល់ ២០អង្សារ

  • 2023-02-21 02:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម បាន​ប្រកាស​ឱ្យដឹងនៅព្រឹកនេះតាមរយៈសេចក្តី​ជូនដំណឹង​ស្តីពីស្ថានភាព​ធាតុអាកាស​ចាប់ពីថ្ងៃទី២២ ដល់ ២៨ កុម្ភៈ​ថា កម្ពុជា ទទួល​ឥទ្ធិពល​ពីទ្រនុង​សម្ពាធខ្ពស់ (ចិន) និង​ខ្យល់​មូសុង​ឦសាន​ក្នុងកម្រិត​ពីខ្សោយ​ទៅមធ្យម។

ស្ថានភាព​បែបនេះ នឹង​ធ្វើឱ្យតំបន់​ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ ដល់ ២០អង្សារសេ​ ខណៈតំបន់​ខ្ពង់រាប អាចធ្លាក់ចុះដល់ ១៩អង្សារសេ។ ជាមួយគ្នានេះ វាក៏នឹង​អាចមានភ្លៀង​ធ្លាក់តិចតួចផងដែរ។

ដោយឡែក​នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ​សីតុណ្ហភាព​អប្បបរមា​អាចចុះត្រជាក់បន្ថែម​ក្នុងចន្លោះពី ២-៣អង្សារសេ​នៅវេលាព្រឹក និងយប់៕

អត្ថបទ៖ សំភី