ក្លឹប​លីគ​ទី៤អង់គ្លេស ទម្លាក់ Southampton ចេញ​ពី FA Cup

  • 2023-03-02 10:58:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​លីគ​កំពូល​អង់គ្លេស Southampton បាន​ធ្លាក់​ចេញ​ពី​ពាន FA Cup ក្រោម​ថ្វី​ជើង​ក្លឹប​លីគ​ទី៤អង់គ្លេស Grimsby Town ក្រោម​លទ្ធផល ២ ទល់​នឹង ១។

ក្លឹប​លីគ​ទី៤ អង់គ្លេស ឬ EFL League Two បាន​នាំ​មុខ​ Southampton ២-០ មុន​ពេល​ដែល​ខាង​ Southampton តាម​ពី​ក្រោយ​ ១គ្រាប់។

បើ​មើល​ស្ថិតិ​នៃ​ការ​ប្រកួត​វិញ គេ​សង្កេត​ឃើញ​ថា Southampton ព្យាយាម​ស៊ុត​ក្លឹប​លីគ​ទី៤អង់គ្លេស​មែនទែន ដោយ​ចំនួន​ស៊ុត​សរុប ២២ជើង ចំណែក​ឯ Grimsby ស៊ុត​តែ ៤ដង​ប៉ុណ្ណោះ។ យ៉ាងណាមិញ ខាង Southampton ហាក់ដូច​ជា​អកុសល ដោយ​ចំណោម ២០ជើង​នេះ ខាង Southampton ស៊ុត​ត្រូវ​គោលដៅ​តែ ៣ដង​ប៉ុណ្ណោះ។

សូម​ជម្រាប​ផង​ដែរ​ថា Grimsby ជាប់​លេខ ១៦ ចំណោម ២៤ក្លឹប​នៅ EFL League Two៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម