ប្រភពមហាសែនស្និទ្ធ J-Hope និង Jimin ប្រាប់ពីសុខទុក្ខគ្រប់យ៉ាងរបស់ Jin ពេលទៅធ្វើទាហាន

  • 2023-03-07 03:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kim Seokjin បាន​ចូលបំពេញ​តួនាទីនាមជានាយទាហានជូនជាតិ​ជា​ផ្លូវការកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ហើយក៏ត្រូវអវត្តមាន​ពីសិល្បៈរហូត​ដល់ឆ្នាំ ២០២៤ ពោលនៅពេល​លោកបញ្ចប់ភារកិច្ចចប់សព្វគ្រប់។

ទោះបីឃ្លាតទៅឆ្ងាយ ក៏ Jin មិនទុក ARMY នៅឯកាដែរ ដោយសន្យានឹងធ្វើបច្ចុប្បន្នភាព (Update) ឲ្យបាន​ដឹងពីសុខទុក្ខរបស់លោក រៀងរាល់ខែ។ ជាក់ស្ដែងដូចថ្មីៗ លោកក៏បានវិលមក Instagram ដើម្បីជូនពរថ្ងៃកំណើត J-Hope ទៀតផង។

ទោះជាយ៉ាងណា ដោយក្ដីនឹករលឹក J-Hope និង Jimin ក៏បាន​មកជួបបងប្រុសរបស់ខ្លួន ដែលកំពុងនៅបន្ទាយទាហាន ព្រមទាំងបាន​ថតរូបជុំគ្នា ថែមប្រាប់ពីសុខទុក្ខ Jin ផងដែរ។

ស្ថិតក្នុងវីដេអូ Live ស្វាគមន៍ការចេញផ្សាយបទថ្មី "on the street” J-Hope មិនត្រឹមតែជជែកលេងជាមួយនឹង​អ្នកគាំទ្រ ពីស្នាដៃរបស់ខ្លួនទេ ថែមទាំងបានបង្ហើបពីសុខទុក្ខរបស់ Jin ទៅឲ្យគ្រប់គ្នា​បាន​ដឹងទៀត៖

J-Hope៖ «មុខមាត់របស់បង នៅតែសង្ហា! គាត់ញ៉ាំឆ្ងាញ់ជាងពីមុនទៅទៀត។ បងខំញ៉ាំ ឡើងខ្ញុំលាន់មាត់ “បង! ហើយបងហូបបានម្ល៉េះឥឡូវ?" គាត់ថា គាត់អត់ដឹងធ្វើម៉េចទេ ដឹងតែញ៉ាំបានឆ្ងាញ់! ខ្ញុំថា អ្នកដែលបានទៅដល់នោះ ដឹងតែញ៉ាំបាន​ឆ្ងាញ់ហើយ ហាហាហា! ខ្ញុំគិតថា គាត់ឡើងទម្ងន់បន្តិចជាងមុន ហើយមើលទៅគាត់ក៏មាន​សុខភាព​ល្អជាងមុនដែរ»។

Jimin វិញ​ ក៏បាន​ចេញ Live ដែរកាល​ពីពេល​កន្លងទៅ ដោយបាន​លើកពីសមាជិកផ្សេងៗទៀត មក Update ឲ្យអ្នកគាំទ្របាន​ដឹង ក្នុងនោះ​ក៏មាន Jin ដែរ។ សមាជិក BTS រូបនេះ​បាន​រៀបរាប់ថា៖

«ពួកយើងបាន​ទៅលេងបង Jin! ខ្ញុំ​បាន​ទាក់ទងដូចជា ២ សប្ដាហ៍ដែរហើយ មែនទែនទៅ វា​នឹង​អេមហ្មង បើសមាជិកទាំងអស់អាចចេញក្រៅទាំងអស់គ្នា ប៉ុន្តែដោយសារម្នាក់ៗរវល់ជាមួយការងាររៀងខ្លួនផង...ខ្ញុំទើបនៅត្រឹមដំណាក់កាលនៃការត្រៀមខ្លួន ដូច្នេះ​ខ្ញុំ​នៅ​អាចឆ្លៀតពេលបានខ្លះ​ ស្រាប់តែបង Hoseok បបួល ដូច្នេះ​យើងក៏ទៅទាំងអស់គ្នាបណ្ដោយទៅ»។

Mulh

បន្ថែមពីលើនេះ Jimin ក៏និយាយមិនខុសពី J-Hope ដែរ ដោយបញ្ជាក់ទៅ ARMY ថា Jin ញ៉ាំបានច្រើន ហើយប្រាប់ថាចង់ញ៉ាំ Mulhoe ទៀត ដូច្នេះ Jimin ក៏ទិញផ្ញើ។ ពេលឃើញបងញ៉ាំបាន​ឆ្ងាញ់ Jimin ពិតជាសប្បាយចិត្តណាស់ ហើយសរសើរមិនដាច់ពីមាត់ថា Jin ពិតជានៅតែសង្ហា ហើយរូបរាងបច្ចុប្បន្នស័ក្តិសមជាបងធំពិតៗ។

ក្រៅពីនេះ Jin ក៏បានផ្ដាំផ្ញើតាមរយៈប្អូនៗថា លោកក៏នឹក ARMY ណាស់ដែរ។ ទាំងនេះគឺជាព័ត៌មានពី Jin ចេញពីប្រភពដ៏ជិតស្និទ្ធបំផុត និងផ្លូវការលើសអ្វីៗទាំងអស់៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី