ពេល​ខុស​ច្បាប់​ចរាចរណ៍ ហើយ​គ្មាន​លុយ​បង់​ភ្លាមៗ តើ​ប៉ូលិស​អាច​យក​ម៉ូតូ​ទៅ​ប៉ុស្តិ៍​ឬអត់

  • 2023-03-21 08:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​​អនុក្រឹត្យ​ស្ដី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា ពុំ​មាន​មាត្រា​ណា​មួយ​ឡើយ ដែល​ចែង​អំពី​ការ​ចាប់​យក​យាន​ជំនិះ​ខុស​ច្បាប់​ចរាចរណ៍​ទៅ​​រក្សា​ទុក​នៅ​​​​​ប៉ុស្តិ៍​ប៉ូលិស។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ល្មើស​ច្បាប់​ចរាចរណ៍​ នឹង​ត្រូវ​ទទួល​បាន​នូវ​បង្កាន់​ដៃ​ផាក​ពិន័យ ហើយ​ត្រូវ​បង់​​​​ប្រាក់​ពិន័យ​អន្តរការណ៍​ក្នុង​រយៈពេល​១៥​ថ្ងៃ។

នៅ​ក្នុង​មាត្រា​១៤​ថ្មី បាន​ចែង​​យ៉ាង​ច្បាស់​ដូច​ខាង​ក្រោម​ថា៖

"ជន​ដែល​​បាន​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​មួយ​មាត្រា​៦ថ្មី​មាត្រា​៧​ថ្មី​មាត្រា​៨​ថ្មី​មាត្រា​៩​ថ្មី និង​មាត្រា​១០​ថ្មី ត្រូវ​បង់​ប្រាក់​ពិន័យ​អន្តរការណ៍​ក្នុង​រយៈពេល​ ១៥ (ដប់ប្រាំ) ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ​គិត​ពី​ថ្ងៃ​​ដែល​បាន​ទទួល​​បង្កាន់​ដៃ​បង់​ប្រាក់​ពិន័យ​អន្តរការណ៍។

ក្នុង​ករណី​មិន​បាន​បង់​ប្រាក់​ពិន័យ​អន្តរការណ៍​លើស​រយៈពេល​១៥ (ដប់​ប្រាំ) ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​គិត​ពី​ថ្ងៃ​ដែល​បាន​ទទួល​បង្កាន់​ដៃ​បង់​ប្រាក់​ពិន័យ​អន្តរកាណ៍​ ចំនួន​ទឹក​ប្រាក់​ពិន័យ​នេះ​ត្រូវ​ដំឡើង​ជា​ពីរ​ដង។

ក្នុង​ករណី​មិន​បាន​បង់​ប្រាក់​ពិន័យ​អន្តរការណ៍​លើស​រយៈពេល​៣០ (សាមសិប) ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​​ ចំនួន​ទឹក​ប្រាក់​ពិន័យ​នេះ​ត្រូវ​ដំឡើង​ជា​បី​ដង។

ក្នុង​ករណី​មិន​បាន​បង់​ប្រាក់​ពិន័យ​អន្តរការណ៍​លើស​រយៈពេល​​៦០ (ហុកសិប) ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ មន្ត្រី​មាន​សមត្ថកិច្ច​ត្រូវ​រៀបចំ​កំណត់​ហេតុ​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង ដើម្បី​ចាត់​​​​​វិធានការ​តាម​ច្បាប់​ជា​ធរមាន។...."

អត្ថបទ៖ សៀនហួរ