Wonder Film បញ្ចេញ Trailer ខ្សែភាពយន្តខ្នាតអន្តរជាតិ ដ៏គួរឲ្យចាប់អារម្មណ៍

  • 2023-03-25 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Wonder Film Entertainment ដែលជាផលិតកម្មភាពយន្តមាន សក្ដានុពលគុណភាពមួយ ក្នុងវិស័យភាពយន្ត បានបញ្ចេញ trailer ខ្សែភាពយន្តខ្នាតអន្តរជាតិរបស់ខ្លួននៅថ្ងៃនេះ បន្ទាប់ពីបានបញ្ចេញ video Teaser កាលសប្ដាហ៍មុនដោយមានការ ស្ងើចសរសើរពីមហាជន។

តាមរយៈ Trailer នេះ ទស្សនិកជន បាននិយាយថា រឿង “កំណើតអរូប” ឬ The Ritual [blackNUN] ពិតជាមិនចាញ់ភាពយន្តបរទេសឡើយ។ ក្នុងខ្សែភាពយន្តនេះ មានការចូលរួមសម្ដែងចម្រុះ ទាំងតារាសម្ដែងខ្មែរ និង បរទេស ហើយកាន់តែពិសេសនោះ គឺមានបង្កប់នូវចំនុច អច្ឆរិយ ពិសេសៗ ជាច្រើនដែលបង្ហាញពី វប្បធម៌ អត្តសញ្ញាណ និងភាពអស្ចារ្យរបស់ខ្មែរ។

ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៀតនោះ ភាពយន្តខ្នាតធំរឿង “កំណើតអរូប” គឺជាមុខមាត់ថ្មីមួយទៀតសម្រាប់វិស័យភាពយន្តខ្មែរ បង្ហាញទៅកាន់ប្រទេសជិតខាង។ ស្នាដៃដ៏អស្ចារ្យនេះ គឺផ្ដើមលោកផលិតករ ស្រ៊ុន គីមហួរ ដោយមានការនិពន្ធ និងដឹកនាំសម្ដែងដោយលោក សែម វិសាល ក្រោមដំបូល នៃផលិតដោយផលិតកម្ម wonder Film Entertainment ។

អ្នកនិពន្ធ និងដឹកនាំរឿងដែលមានបានបញ្ចប់ការសិក្សាដឹកនាំរឿងមកពីក្រៅប្រទេស និងបញ្ចាប់ថ្នាក់បណ្ឌិតវេជ្ជសាស្ត្រ សែម វិសាល បានបន្តថា "នេះជាភាពយន្តទី៥របស់ខ្ញុំ បន្ទាប់ពីរឿង ប្រាសាទកំបាំងមុខ រឿងផ្ទះចិញ្ចឹមខ្មោច រឿងស្នរជើងអ្នកណា? និងរឿងអន្ទងវិញ្ញាណ។ ខ្ញុំសង្ឃឹមថារឿងទី៥ ដែលមានរយ:ពេល១ម៉ោង និង៤៥នាទីនេះ នឹងក្លាយជាផ្នែកមួយដែលបង្ហាញ និងចូលរួមក្នុងការលើកស្ទួយផ្សព្វផ្សាយវប្បធម៌ វិស័យទេសចរណ៍របស់កម្ពុជាឲ្យដ៏មានប្រសិទ្ធភាព និងនាំភាពយន្តខ្មែរទៅកាន់ទីផ្សារអន្តរជាតិ"។

តាមគម្រោងខ្សែភាពយន្តនេះ នឹងចាប់ចាក់បញ្ចាំងជាផ្លូវការពីថ្ងៃទី៦ មេសា ឆ្នាំ២០២៣ តទៅ នៅគ្រប់រោងភាពយន្តទូទាំង រាជធានី/ខេត្ត៕

អត្ថបទ៖ Chin Sopheak

អត្ថបទពេញនិយម
អត្ថបទថ្មី