Tuchel នឹង​ក្លាយ​ជា​អ្នក​ចាត់ការ Bayern

  • 2023-03-24 11:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Thomas Tuchel នឹង​ក្លាយ​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្លឹប Bayern Munich បន្ទាប់​ពី​ក្លឹប​គ្រោង​បញ្ចប់​ការងារ​របស់​អ្នក​ចាត់ការ​បច្ចុប្បន្ន​លោក Julian Nagelsmann។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​បណ្ដា​សារព័ត៌មាន​ធំ​ៗ​នៅ​អឺរ៉ុប។

លោក Tuchel នឹង​មក​ដឹកនាំ​ក្លឹប​យក្ស​អាល្លឺម៉ង់​ Bayern។ ការណ៍​នេះ​កើត​ឡើង​បន្ទាប់​ពី ក្លឹប Bayern ត្រូវ​បាន​សេចក្ដី​រាយការណ៍​ច្បាស់​ការណ៍​បញ្ជាក់​ថា គ្រោង​នឹង​បញ្ចប់​ការងារ​អ្នក​ចាត់ការ​បច្ចុប្បន្ន​លោក Julian Nagelsmann នា​ពេល​ដ៏​ខ្លី​ខាង​មុខ។ បើ​យោង​តាម​ Goal លោក Nagelsmann បាន​បាត់​បង់​សេចក្ដី​ទុក​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​របស់ Bayern ជា​ពិសេស​ចាញ់​ Villarreal ក្នុង​វគ្គ ៨ ក្រុម UCL កាល​ពី​រដូវ​កាល​មុន ហើយ​ មិន​អាច​ធ្វើ​ឲ្យ​ក្លឹប​ឈរ​កំពូល​តារាង​ក្នុង​លីគ​កំពូល​អាល្លឺម៉ង់​នា​រដូវ​កាល​នេះ។

ការ​បញ្ចប់​ការងារ​លោក Nagelsmann បង្ក​ការ​ភ្ញាក់​ផ្អើល​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់ ព្រោះ​ Bayernកំពុង​មាន​ទម្រង់​លេង​ល្អ។ បច្ចុប្បន្ន​នេះ Bayern កំពុង​ឈរ​លេខ ២ ក្នុង​លីគ​កំពូល​អាល្លឺម៉ង់ នៅ​ក្រោយ Dortmund ដែល​កំពុង​ឈរ​កំពូល​តារាង តែ​ ១ ពិន្ទុ​ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ Bayern ទើប​តែ​ទម្លាក់​ PSG ក្នុង​ UCL ដើម្បី​ឡើង​ទៅ​លេង​ជាមួយ Manchester City នៅ​វគ្គ ៨ ក្រុម នា​ខែ​ក្រោយ។

លោក Tuchel ទើប​ត្រូវ​បាន​បញ្ឈប់​ការងារ​ពី​ក្លឹប Chelsea កាល​ពី​ចុង​ឆ្នាំ​មុន។ ការ​បញ្ចប់​ការងារ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង បើ​ទោះ​បី​លោក​បាន​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន UCL នៅ​ឆ្នាំ ២០២១ ក៏​ដោយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី