តន់ ចន្ទសីម៉ា បង្ហាញអារម្មណ៍ក្ដុកក្ដួល ព្រឺរោមពេលបានកាន់ដៃតារាប្រុសល្បីៗរួមទ្រនំ​ ក្នុងឱកាសដ៍អស្ចារ្យ

  • 2023-03-25 07:41:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា បានសម្ដែងការត្រេកអរដែលបានចូលរួមផលិត និងច្រៀងរួមគ្នាក្នុងបទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ជាមួយតារាប្រុសល្បីៗរួមទ្រនំកាលពីពេលថ្មីៗ។ មិនដឹងរកពាក្យអ្វីមកនិយាយឲ្យត្រូវនឹងទឹកចិត្ដសប្បាយរីករាយ កញ្ញាបានរៀបរាប់រឿងដ៏គួរឲ្យចាប់អារម្មណ៍ក្រៅឆាកខ្លះប្រាប់ទៅអ្នកគាំទ្រ។

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនតារាស្រីសម្រស់បាន តន់ ចន្ទសីម៉ា និយាយថា ក្នុងឱកាសដែលខ្លួនថតចម្រៀងមួយបទនេះជាមួយបងៗ និងពូៗដែលជាតារាចម្រៀងជើងចាស់ខ្លួនហាក់មានអារម្មណ៍អៀនផង និងសប្បាយចិត្ដផង ព្រោះបងៗ និងពូៗដែលត្រូវច្រៀងរួមគ្នានោះសុទ្ធតែមានគូផ្ដល់កម្លាំងចិត្ដ ចម្លែកអីតែកញ្ញាមិនទាន់មានគូត្រូវច្រៀងបណ្ដើទ្រាំមើលបងៗស្វីតបណ្ដើៗ។

តន់ ចន្ទសីម៉ា៖ “ខានពាក់កែងយូរ ឡើងកំពួនជើង ដើរអត់ចង់រួច ចង់រមួលក្រពើ ប៉ុន្ដែអត់អីទេដើម្បីបងប្អូនទាំងអស់គ្នា សម្រាប់អ្វីដែលថ្មីរបស់ក្រុមហ៊ុមហ្គាឡាក់ស៊ី ប៉ុណ្ណឹងមិនអីទេ សំខាន់អគុណបងប្អូនទាំងអស់គ្នាសម្រាប់ការគាំទ្រ និងស្រឡាញ់ហ្គាឡាក់ស៊ី កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា”។

សូមរំលឹកថា សកម្មភាពហាត់សមថតMV បទ “ស្រឡាញ់អ្វីដែលខ្មែរមាន” កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ មានតារាចម្រៀងប្រុសល្បីៗជាច្រើនបានហាត់សម និងថតរួមគ្នាជាមួយកញ្ញា តន់ ចន្ទសីម៉ា គឺមានដូចជា៖ ព្រាប សុវត្ថិ ខេមរៈ សិរីមន្ដ ខេម និងតារាល្បីឈ្មោះរួមទ្រនំជាច្រើនរូបផ្សេងទៀត៕

ជិន សុភ័ក្ដ្រ