សំលៀងមាត់អតិថិជនអាចញ៉ាំ​បង្កងពេញ ១ខែ ពេល​ហាងប៊ូហ្វេបែបជប៉ុន Ichiban Buffet សម្ពោធ​សាខាថ្មី​ នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ

  • 2023-03-26 00:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងប៊ូហ្វេបែបជប៉ុន Ichiban Buffet កាន់តែលូតទៅមុខសាខាក៏ចេះតែកើតដែរ។ ជាក់ស្ដែងតាមការជូនដំណឹងហាងប៊ូហ្វេបែបមួយនេះសម្ពោធសាខាថ្មីទៀតហើយ ដើម្បីសម្រួលដល់អតិថិជនដែលមានទីលំនៅក្នុងខណ្ឌមានជ័យនាថ្ងៃទី ២៥ ខែមីនា។

នេះជាសាខាទី៤ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យជាន់ទី២ ជិតនឹងស្លាយរំអិលខ្លួនសម្រាប់កុមារ (Kid Slide) ជាមួយនឹងប្រូម៉ូសិនដ៏គួរឲ្យចាប់អារម្មណ៍ពោលគឺប្រសិនបើអតិថិជនពិសេសមិត្តៗយុវវ័យមកជាមួយគ្នាចាប់ពី ៤ នាក់ឡើងទៅនឹងអាចញុំាបង្កងដោយសេរីរយៈពេល១ខែពេញតែម្ដង។

មិនត្រឹមប៉ុណ្ណឹងអតិថិជនអាចជាវស្រាបៀរអង្គរដបតម្លៃត្រឹមតែ ១ ដុល្លារក្នុង១ដប រយៈពេល ១ ខែពេញដូចគ្នា។ ដោយឡែកប្រសិនបើអតិថិជនជាវស្រាបៀរថាយហ្គរ័រ (Tiger Bottle) ដប ៥ ដប ថែមជូន ១ ដបភ្លាមទៀតផង។ សាខាថ្មី ឯផ្សារទំនើបអ៊ីអនម៉លមានជ័យនេះ Ichiban Buffet គ្រោងបើកដំណើការចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់។

ជាមួយបរិយាកាសស្រស់ស្រាយការតុបតែងបែបជប៉ុន និងកន្លែងអង្គុយដ៏មានផាសុកភាព Ichiban Buffet ជាហាងអាហារប៊ូហ្វេដ៏ធំនៅរាជធានីភ្នំពេញដែលល្បីល្បាញក្នុងការបម្រើអាហារពេលថ្ងៃនិងពេលល្ងាចក្នុងតម្លៃដ៏សមរម្យ ក្នុងនោះតម្លៃអាហារប៊ូហ្វេថ្ងៃត្រង់ $12.50 និងប៊ូហ្វេពេលល្ងាច $14.50 តែប៉ុណ្ណោះ។

នៅទីនោះមានមុខម្ហូបសុទ្ធសឹងតែមានស្ដង់ដារគុណភាព និងអនាម័យខ្ពស់ជាមួយជម្រើសអាហារទឹកជ្រលក់ និង ភេសជ្ជៈដ៏ឆ្ងាញ់សម្បូរបែប ដល់ទៅជាង ១០០មុខសម្រាប់ជ្រើសរើសរួមមានប្រភេទដូចជា សាច់គោ សាច់ជ្រូក គ្រឿងសមុទ្រ សាឡាដ ជ្រក់បន្លែ ច្រើនមុខក៏មានរួមបញ្ងូលភេសជ្ជៈផ្លែឈើស្រស់ និងការ៉េមមកពីខូលស្តូនពិសាដោយឥតគិតថ្លៃថែមទៀតផង ពិសេស មានមុខម្ហូបមួយចំនួនគឺធ្វើដោយចុងភៅផ្ទាល់ ដូចជាប្រហិតត្រីប្រហិតជីឆាយ និងទឹកស៊ុបប្រកបដោយរសជាតិឆ្ងាញ់ពិសា។

ចំពោះសាច់គោ និងសាច់ជ្រូកដែលយកមកដាក់ជូនអតិថិជនពិសាគឺជាប្រភេទសាច់ព្រីម៉ៀមមកពីប្រទេសអាមេរិក និងអូស្រ្តាលី គាំទ្រដោយទឹកស៊ុបមាន០២ប្រភេទជាប្រភេទទឹកស៊ុបស៊ូគី និងទឹកស៊ុបហឹរ។

ងាកមកបន្លែវិញសុទ្ឋសឹងតែជាបន្លៃស្រស់ៗ និងផ្តល់អត្ថប្រយោជន៌សម្រាប់សុខភាព។ Ichiban Buffet មានទឹកជ្រលក់ដ៏សំបូរបែបមានទាំងប្រភេទហឹរ និងអត់ហឹរដែលអាចទទួលទានបានទាំងក្មេង និងមនុស្សចាស់។

រឹតតែពិសេស Ichiban Buffet សាខាទី៤ ត្រូវបានរៀបកន្លែងអង្គុយដាច់ៗពីគ្នាប្រកបដោយផាសុកភាពនិងអនាម័យព្រមទាំងមិនពិបាកក្នុងការចាប់យកអាហារគ្រាន់តែលោកអ្នកធ្វើការកម្ម៉ង់ និងមានបុគ្គលិកលើកយកមកឲ្យ។

មិនតែប៉ុណ្ណោះ ប្រសិនបើលោកអ្នកចង់បានកន្លែងជួបជុំបែបគ្រួសារ មិត្តភក្តិ និង ក្រុមការងារ លោកអ្នកក៏អាចជ្រើសទីតាំង Ichiban Buffet សាខាបឹងកេងកង និង ទួលគោកដែលមានជាបន្ទប់ និង មានខារ៉ាអូខេសម្រាប់ច្រៀងលេងកម្សាន្តថែមទៀតផង។

សម្រាប់ព័ត៌មានលម្អិតពិតលោកអ្នកអាចចូលទៅកាន់៖ • គេហទំព័រហ្វេសបុកផេក៖ Ichiban Buffet

  • សាខាបឹងកេងកងផ្លូវ៥១ ទូរស័ព្ទលេខ 095 222 995 / 010 995 322
  • សាខាផ្សារអ៊ីអនម៉លសែនសុខ ទូរស័ព្ទលេខ 095 222 770 / 093 222 773
  • សាខាគ្រីស្តាល់ស្វ៊ែរទួលគោក ទូរស័ព្ទលេខ 095 222 381 / 081 222 971
  • សាខាផ្សារអ៊ីអនម៉លមានជ័យ ទូរស័ព្ទលេខ 095 222 036