អេមណាស់! MV ថ្មី​របស់ ពេជ្រ សោភា រំលេចខ្លឹមសារ «ពាក់អាវមិនដែលឃើញដោះ» ហើយមាននាយកុយ នាយក្រឹម​ សម្តែង​ជាមួយគ្នាទៀត

  • 2023-03-27 03:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​ផលិតកម្មនានា​ ក៏ដូចជាតារាចម្រៀង​ជាច្រើន បាន​ចេញ​បទចម្រៀង​សម្រាប់ឱកាស​ចូលឆ្នាំខ្មែរ​ខាងមុខនេះជាហូរហែមក តារាចម្រៀងស្រីរបស់រស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ក៏មិននៅស្ងៀមទៀតដែរ គឺ​បាន​បញ្ចេញ​បទចម្រៀង​ដ៏ពិរោះ គឺបទ «អាតយ»។

បទចម្រៀង MV នេះ គឺទស្សនាហើយពិតជាជក់ចិត្តណាស់ ដោយយើងបានដឹងហើយថា ភាគច្រើន​បទចម្រៀង​សម្រាប់​​ឱកាស​ចូលឆ្នាំ របស់ ពេជ្រ​ សោភា គឺសុទ្ធសឹងតែជាបទល្បីៗខ្លាំង។ ក្នុងបទចម្រៀងនេះទៀតសោត បាន​រំលេចដល់ខ្លឹមសារបទ «ពាក់អាវមិនដែលឃើញដោះ» ហើយជាពិសេស​ក៏មានចូលរួមសម្តែង​ពី នាយកុយ និងនាយក្រឹម ដែលជាដៃគូ​សម្តែងកំប្លែងដ៏រស់រវើក​បំផុត។

តោះមកទស្សនាវីដេអូចម្រៀង​ខាងក្រោម​នេះ៖

អត្ថបទ៖ សំភី