កោះរ៉ុង មានអ្វីពិសេសខ្លះទើបភ្ញៀវទេសចរបរទេស ដែលមកកម្ពុជាមិនដែលរំលង តែងទៅលេងគ្មានដាច់

  • 2023-03-27 07:38:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះរ៉ុង ​ជា​កោះមួយ​ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា​ មានទីតាំងស្ថិតនៅខាងលិចនៃឆេ្នរក្រុងព្រះសីហនុ។ ទី​នោះ​បានផ្តល់នូវភាពអស្ចារ្យនៃ ឆ្នេរសមុទ្រស្ថិតនៅភាគបស្ចឹមនៃប្រទេស លាតសន្ធឹងប្រមាណប្រាំគីឡូម៉ែត្រ។

ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" រដូវ​កាល​ទី៤ បាន​ទៅ​ដល់​កោះរ៉ុង កាល​ពី​ថ្មី​ៗ​នេះ​ក្នុង​បេសកកម្ម​រុក​រក​សក្ដានុពល​ទេសចរណ៍​ថ្មី​ៗរបស់​កោះ​ទាំង​ឡាយ​នៅ​ក្នុង​មហាសាគរ​របស់​កម្ពុជា។ កោះរុងមមានផ្ទៃដីទំហំ ៧៨គីឡូម៉ែត្រការ៉េ និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គីឡូម៉ែត្រ។ ចំនុចខ្ពស់បំផុតរបស់កោះមានកំពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។

ចំនុចខ្ពស់បំផុតរបស់កោះមានកម្ពស់រហូតដល់ ១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយក្រុមការងារ ផ្លូវទៅស្រុក រដូវកាលទី៤ បាន​ធ្វើដំណើរទៅកោះរ៉ុងត្រូវចំណាយពេលជាង ២ម៉ោង ពីដីគោកនៃក្រុងព្រះសីហនុ។

នេះ​ជា​ការ​បង្ហាញ​ត្រួស​ៗ​របស់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" រដូវកាល​ទី៤ ​។ ចង់​បាន​អារម្មណ៍​រីករាយ​ពេញ​ដំណឹង ណាត់​គ្នា​រក​ឱកាស​ទៅ...តែ​ឥឡូវ តោះ...ទស្សនា​យក​អារម្មណ៍​ល្អ មុន​ចាប់​ផ្ដើម​ការងារ​នៃ​ថ្ងៃ​ទី២៧ ​ក្នុង​សប្ដាហ៍​ថ្មី​ទាំង​អស់​គ្នា៖

អត្ថបទ៖ សៀនហួរ