ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និងសារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង
- 2023-03-28 04:11:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និងសារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង
ចន្លោះមិនឃើញ
បាត់ដំបង-- ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៣នេះ «កម្មវិធីចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និងសារជាតិដែក» ដែលរៀបចំឡើងដោយផលិតផលខ្នរ បានប្រារព្ធធ្វើជាផ្លូវការលើកដំបូងនៅក្នុងសាលាបឋមសិក្សាជាស៊ីម ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង។
ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ដ្រីសាលាខេត្ត នាយកសាលា បុគ្គលិកសិក្សា អាណាព្យាបាល ក្រុមអាជីវករ និងបណ្ដាសិស្សានុសិស្ស កម្មវិធីដ៏ពិសេសនេះគឺបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃអាហារូបត្ថម្ភ និងសារជាតិចិញ្ចឹមនៅក្នុងចំណីអាហារ ពិសេសជាតិដែក ដែលយើងអាចរកបាននៅក្នុងបន្លែផ្លែឈើ ត្រីសាច់ និងសម្បូរបំផុតនៅក្នុងផលិតផលខ្នរ។
អង្គពិធីទាំងមូល បានផ្ដល់ជូនអ្នកចូលរួមនូវវគ្គអប់រំចំណេះដឹងអំពីចំណីអាហារជាមួយផលិតផលខ្នរ ដោយគួបផ្សំជាមួយនឹងសកម្មភាពកម្សាន្ដសប្បាយឥតរីងស្ងួត ការបង្ហាញនូវវិធីចម្អិនអាហារជាច្រើនមុខដោយប្រើផលិតផលខ្នរ និងចុងភៅជំនាញ ការភ្លក្សអាហារ និងការផ្ដល់ជូនផលិតផលសាកល្បងជាច្រើនទៀត។ គួរបញ្ជាក់ផងដែរថា ផលិតផលខ្នរ គឺផ្ដល់ជូនអតិថិជនលើសពីរសជាតិដ៏ឆ្ងាញ់ពិសា។ ការប្រើប្រាស់ផលិតផលខ្នរក្នុងការចម្អិនអាហារ គឺជាជម្រើសដ៏ឆ្លាតវៃ ដើម្បីទទួលបាននូវតុល្យភាពអាហារដ៏សមស្របសម្រាប់រាងកាយ។
ជាពិសេសនោះ គឺលោកអ្នកនឹងទទួលបាននូវសារជាតិដែកដ៏ចាំបាច់ និងសំខាន់សម្រាប់សារពាង្គកាយពីផលិតផលខ្នរតែមួយមុខ។ មិនតែប៉ុណ្ណោះ ផលិតផលខ្នរផ្ដល់ជូនអតិថិជនលើសពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ ដោយផ្ដល់នូវជីវជាតិបំប៉នដ៏សម្បូរបែប ជាពិសេសគឺជាតិដែក ដែលជួយទ្រទ្រង់សារពាង្គកាយមនុស្ស ធ្វើឱ្យមានកម្លាំងមាំមួន និងសុខភាពល្អ។
នៅក្នុងឱកាសប្រកាសបើកកម្មវិធីជាផ្លូវការនេះ លោកស្រី ឃន យ៉ារ៉ាន់ អគ្គនាយិកាសាលាបឋមសិក្សាសម្តេចជាស៊ីម ខេត្តបាត់ដំបង បានមានប្រសាសន៍ផងដែរថា៖ «ផលិតផលខ្នរ មិនត្រឹមតែធ្វើឱ្យមុខម្ហូបមានរសជាតិឆ្ងាញ់នោះទេ តែក៏ផ្ដល់នូវជីវជាតិខ្ពស់ផងដែរ ជាពិសេសគឺជាតិដែក! ទាំងក្មេងទាំងមនុស្សចាស់ត្រូវការជាតិដែកដើម្បីឱ្យរាងកាយមាំមួន មានសុខភាពល្អ ហើយជួយពង្រឹងទៅដល់ប្រព័ន្ធការពារភាពស៊ាំរាងកាយប្រឆាំងនឹងការបង្ករោគផងដែរ! កាលណាសុខភាពល្អ ខួរក្បាលនឹងឆ្លាតវៃ រៀនឆាប់ចេះឆាប់ចាំ ប្រលងនឹងបានជោគជ័យ ហើយជីវិតក៏នឹងល្អប្រសើរទៅតាមនោះដែរ!»។
ទន្ទឹមនឹងនេះ អ្នកស្រី លឹម ពៅវណ្ណរី ជាប្រធានផ្នែកអាហារូបត្ថម្ភ កម្ពុជា-ឡាវ នៃក្រុមហ៊ុនយូនីលីវើកម្ពុជាក៏បានថ្លែងផងដែរថា៖ «ផលិតផលខ្នរបានយកចិត្តទុកដាក់ និងខ្នះខ្នែងជាខ្លាំងចំពោះសុខភាពអតិថិជន។ ពួកយើង ធានាធ្វើយ៉ាងណាឱ្យអតិថិជនជាទីស្រឡាញ់របស់យើង ទទួលបានលើសពីរសជាតិដ៏ឆ្ងាញ់ពិសា នោះគឹសារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយ និងសុខភាពល្អបរិបូរណ៍!»។
កម្មវិធីដ៏ពិសេសនេះ បានផ្ដល់ជូននូវព័ត៌មានដ៏សម្បូរបែបអំពីកេរ្ដ៍ឈ្មោះក្រុមហ៊ុនក៏ដូចជាផលិតផលខ្នរ ដែលជាម៉ាកយីហោដ៏ល្បីឈ្មោះលំដាប់ថ្នាក់អន្ដរជាតិ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៣៨មកម៉្លេះ ដែលរហូតមកដល់ពេលនេះ មានផលិតផលជាច្រើនប្រភេទ ដូចជា ដុំស៊ុប ម្សៅអំពិលសម្រាប់សម្លម្ជូរ ទឹកប្រេងខ្យង និងបបរកំប៉ុងខ្នរ ជាដើម ដែលមានលក់ក្នុងទីផ្សារប្រទេសកម្ពុជា និងលើសាកលលោក៕