សែលកាត និង GrabFood ចាប់ផ្ដើមគំនិតផ្ដួចផ្ដើមថ្មីជាមួយគ្នា

  • 2023-04-04 06:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សែលកាត បានចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់ ជាមួយក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនអាហារដែលរីកលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍ គឺ GrabFood ។

កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យ សែលកាត ប្រើប្រាស់សេវាកម្មរបស់ GrabFood ដើម្បីបង្កើតកម្មវិធីផ្តល់ជូនពិសេសៗសម្រាប់អតិថិជនរបស់ Cellcard ខណៈពេលដែលលើកកម្ពស់ការយល់ដឹង និង​ភាព​ងាយ​ស្រួលរបស់ GrabFood តាមរយៈយុទ្ធនាការទីផ្សាររួមគ្នា។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានឱ្យដឹងថា៖ “ការដឹកជញ្ជូនភ្លាមៗ គឺជាឧស្សាហកម្មដែលកំពុងរីកចម្រើន។ សូម្បីតែមុនកូវីដក៏ដោយ ឧស្សាហកម្មប្រភេទនេះបានទទួលបានតម្រូវការប្រើប្រាស់ជាច្រើន។ ក្នុងអំឡុងពេលកូវីដ ក៏បានបង្កើនល្បឿនកាន់តែលឿននៃការប្រើប្រាស់សេវាកម្មនេះ ហើយមានការច្នៃប្រឌិតថ្មីៗផងដែរ។ GrabFood គឺជាម៉ាកយីហោដ៏លេចធ្លោបំផុតមួយនៅក្នុងឧស្សាហកម្មសេវាកម្មដឹកជញ្ជូន ហើយភាពជាដៃគូរបស់ សែលកាត ជាមួយ GrabFood បង្ហាញពីឱកាសថ្មីសម្រាប់ក្រុមហ៊ុនទាំងពីរដើម្បីបង្កើតកម្មវិធីពិសេសៗដើម្បីផ្តល់ជូន់អតិថិជនរបស់យើងផងដែរ។

កិច្ចព្រមព្រៀងជាមួយ GrabFood ត្រូវបានធ្វើឡើងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់សែលកាត ក្នុងការអភិវឌ្ឍ និងផ្តល់ជូនអតិថិជនរបស់ខ្លួននូវការផ្តល់ជូនពិសេសៗ ដើម្បីគាំទ្រដល់របៀបរស់នៅក្នុងសម័យឌីជីថលរបស់អតិថិជនរបស់យើង។

Corentin Rouxel ដែលជា Head of Expansion Region របស់ GrabFood បានមានប្រសាសន៍ថា៖ “ពួកយើងក៏សប្បាយចិត្តដូចគ្នាដែរ ដែលបានសហការជាមួយសែលកាត។ ចក្ខុវិស័យរួមរបស់យើងនៃការបម្រើដល់តម្រូវការឌីជីថលរបស់អតិថិជន និងបម្លាស់ប្ដូររបៀបរស់នៅ គឺសំខាន់បំផុតសម្រាប់ការសហការមួយនេះ ហើយវានឹងអនុញ្ញាតឱ្យយើងអាចបង្កើតនូវគំនិតផ្ដួចផ្ដើមថ្មីៗ ដែលមានភាពច្នៃប្រឌិត និងសមស្របទៅនឹងអតិថិជននាសម័យឌីជីថល។

រួមបញ្ចូលនៅក្នុងភាពជាដៃគូ គឺជាអត្ថប្រយោជន៍​ការបញ្ចុះតម្លៃពិសេសពី GrabFood សម្រាប់ផ្តល់ជូនដល់អតិថិជន សែលកាត ផងដែរ។

ការផ្តល់ជូនពិសេសនេះ បានចាប់ផ្តើមពី ខែមីនា ឆ្នាំ២០២៣ តទៅ។

ការចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់នេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលរបស់ សែលកាត ក្រោមអធិបតីភាពរបស់ក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុននីមួយៗ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.cellcard.com.kh ឬ ទំព័រហ្វេសប៊ុករបស់សែលកាត

អំពី សែលកាត

សែលកាត ចាប់ដំណើរការ នៅឆ្នាំ១៩៩៧ គឺជាប្រតិបត្តិករ ដែលបម្រើសេវាកម្មយូរជាងគេបំផុតនៅកម្ពុជា និងជាប្រតិបត្តិករដែលមានម្ចាស់ជាជនជាតិខ្មែរ ១០០ភាគរយ ដែលល្បីល្បាញដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូងទៅកាន់ទីផ្សារ សេវាកម្មអតិថិជនឆ្នើម និងបណ្តាញទូរស័ព្ទចល័តលឿន និងគួរឱ្យទុកចិត្តបំផុត។ ចាត់ទុកជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា សេវាសែលកាត មានអតិថិជនជាង ៤លាននាក់ ជាមួយនឹងការគ្របដណ្តប់ទូទាំងប្រទេសនិងបណ្តាញចែកចាយដ៏ធំទូលាយ។

ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរកការផ្តល់នូវការតភ្ជាប់សម្រាប់ទាំងអស់គ្នា និងលើកកម្ពស់របៀបដែលអតិថិជនរស់នៅ ធ្វើការ កម្សាន្ត និងផលប័ត្ររបស់ សែលកាត នៅតែបន្តពង្រីកដើម្បីសម្រួលនិងកសាងសហគមន៍ហ្គេមនិងកីឡាអេឡិចត្រូនិច ផ្តល់សេវាកម្មកម្សាន្តបែបឌីជីថល ដើម្បីដោះស្រាយតម្រូវការសម្រាប់ពេលវេលាជាក់ស្តែង និងមាតិកាកំពុងមានតម្រូវការ ព្រមទាំងផ្តល់ជូននូវដំណោះស្រាយសហគ្រាសប្រកបដោយភាពច្នៃប្រឌិត និងស៊ីជម្រៅដើម្បីគាំទ្រដល់អាជីវកម្មនានា។

សែលកាត នៅតែឈរឈ្មោះជាប្រតិបត្តិករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងការទទួលពានរង្វាន់ច្រើនជាង៤០ ទាំងក្នុងតំបន់និងសកលលោក។