ស្ដេចប្រដាល់ភូមា Dave Leduc ដែលចង់ប៉ះ ព្រំ សំណាង សរសេរសារយ៉ាងវែងបកអាក្រាត ថៃថាប្រឌិត ប្រវត្តិ Mouy Thai

  • 2023-04-05 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈនេះ មានលេចនូវព័ត៌មានដ៏ភ្ញាក់ផ្អើលជាច្រើនអំពីការចាប់គូរវាងស្ដេចប្រដាល់ភូមា Dave Leduc និងកំពូលអ្នកប្រដាល់កម្ពុជា ព្រំ សំណាង ហើយគ្រប់យ៉ាងអាចនឹងកើតឡើងពិតៗក្រោយ កំពូលអ្នកប្រយុទ្ធទាំងពីរយល់ព្រមលើជំនួបនេះ។

Dave Leduc បានសរសេរយ៉ាងវែងពីការត្រៀមប៉ះ ព្រំ សំណាង និងបកអាក្រាតពីប្រវត្តិមួយថៃ ដែលរូបគេហៅថាជាការកាឡៃប្រវត្តិសាស្ត្រ។ ខាងក្រោមគឺជាសំណេររបស់ស្ដេចប្រដាល់កូនកាត់ភូមារូបនេះ​៖ ជាបឋម ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា ខ្ញុំ​សូម​អបអរ​សាទរ លោក ព្រំ សំណាង សម្រាប់​ការ​ទទួល​ជ័យ​ជម្នះ​របស់ខ្លួន​លើ​គូ​ប្រគួតជាមួយនឹងជនជាតិ​​រុស្ស៊ី​ដ៏ខ្លាំងម្នាក់ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

ដូច​អ្នកទាំងអស់​គ្នា​ដឹងស្រាប់​ហើយ​ថា ​ខ្ញុំ​ត្រូវ​បាន​គេ​ស្នើ​ឲ្យ​ជួបជាមួយនឹង​ លោក សំណាង នៅ​ការ​ប្រកួត​លើក​ក្រោយ​របស់​​​ខ្ញុំ។ យើងទាំងពីរបានទទួលយកការប្រគួតនេះ។ ខ្ញុំ​បានទទួល​យក​ការប្រគួតនេះ ដោយសារតែ លោក ព្រំ សំណាង​ ជា​ជើង​ឯក ​គុន​ខ្មែរ​ច្រើន​ឆ្នាំ​មក​ហើយ គាត់​មាន​ប្រវត្តិ​ប្រកួត​ជាង​ ១៥០ ​ដង ដោយ​វាយ​ឈ្នះ​ឱ្យ​សន្លប់​ច្រើន​ដង ហើយ​ថ្មីៗ​នេះ​គាត់​ក៏​ទទួល​បាន​ជោគជ័យ​នៅ Bareknuckle Muaythai នៅ​ប្រទេស​ថៃ​ ដោយប្រើ​ស្នៀតជង្គង់​ហោះយ៉ាង​ល្អ។

សហព័ន្ធ Lethwei អន្តរជាតិ បានចាត់ទុករូបគាត់ថាជាកីឡាករដណ្តើមដំណែងជើងឯក Lethwei អន្តរជាតិដ៏សក្ដិសមមួយរូប សម្រាប់ខែឧសភា ឆ្នាំ 2023។ តោះមើលថាតើអ្នកណាវៃបានល្អបំផុត។ យើង​នឹង​ប្រដាល់ដូច​អ្នក​ចម្បាំង​អាស៊ី​អាគ្នេយ៍​ពី​បុរាណ ហើយ​សង្ឃឹម​ថា​នឹង​នាំ​ប្រទេស​ទាំង​ពីរ​មាន​មោទនភាពយ៉ាងក្រៃលែង។

អ្នករៀបចំកម្មវិធី ​មានសេចក្តី​រំភើប​ចិត្តយ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រកួត​នេះ​ ដោយ​សារ​តែ​ប្រវត្តិ​ដែលខ្លួនបានរៀបចំពីមុនមក។ ខ្ញុំ​គិត​ថា ការប្រដាល់​នេះ​អាច​ផ្តល់​ប្រយោជន៍​ដល់​ភាព​ជា​បងប្អូន​រវាង​មី​យ៉ាន់​ម៉ា និង​កម្ពុជា ដែល​តែងតែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ យើង​អាច​ផ្សព្វផ្សាយ​ក្បាច់គុន​ទាំងពីរ​ដល់​ពិភពលោក។

អ្នករៀបចំកម្មវិធី កំពុងរៀបចំកីឡាប្រដាល់ Lethwei មីយ៉ាន់ម៉ា ទៅប្រគួតនៅខែឧសភា នៅអឺរ៉ុបសម្រាប់ការប្រកួតជើងឯក Lethwei អន្តរជាតិ។ ដើម្បី​ឱ្យ​មាន​ភាព​យុត្តិធម៌ បន្ទាប់​មក​ខ្ញុំ​នឹង​មក​កាន់ប្រទេសកម្ពុជា​ ហើយ​ប្រកួត​ក្រោមកីឡាប្រដាល់គុន​ខ្មែរ (Kun Khmer) ដែល​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ធំ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ខ្ញុំ​ចង់​ឱ្យ​ប្រទេស​ទាំង​មូល គ្រប់​ភូមិ គ្រប់​ក្រុង​ចូលរួម​អបអរ​ចំពោះ​រូប​ខ្ញុំ និង​លោក ព្រំ សំណាង។

ជាធម្មតា ខ្ញុំមិនប្រដាល់ដោយប្រើហ្គង់ប្រដាល់ទេ ហើយបាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្ញុំថា ខ្ញុំមិនដែលប្រដាល់កីឡាមួយថៃ (Muaythai) ទេ ដោយសារតែថៃបានធ្វើដាក់មកលើរូបខ្ញុំជាច្រើនឆ្នាំមកនេះ ប៉ុន្តែខ្ញុំទទួលយកការប្រដាល់គុនខ្មែរ (Kun Khmer) ព្រោះប្រវត្តិពិត និងសេចក្តីគោរព ដែលខ្ញុំមានសម្រាប់កម្ពុជា។ ខ្ញុំ​គិត​ថាការប្រដាល់ស្មើភាពគ្នាដោយសារ៖ 1 កីឡាប្រដាល់​ Lethwei មីយ៉ាន់ម៉ា - 1 កីឡាប្រដាល់​គុន​ខ្មែរ។

ខ្ញុំ​ជា​អ្នក​គាំទ្រ​ក្បាច់​គុន​ខ្មែរ​ដ៏​ធំ​ម្នាក់ ខ្ញុំ​គិត​ថា​វា​ដូចកូនក្មេងដែល​ប្រទេស​ថៃកំពុងធ្វើ។ ខ្ញុំ​ក៏​ត្រូវ​បាន​ក្រសួង​វប្បធម៌​ហាម​មិន​ឲ្យ​ចូល​ប្រទេស​ថៃ​ផ្ទាល់​ផង​ដែរ ព្រោះ​ខ្ញុំ​បាន​លាតត្រដាង​ការ​ភូតភរ​ដែល​ថៃ​បាន​និយាយ​រាប់​សតវត្ស​មក​ហើយ​អំពី​មីយ៉ាន់ម៉ា និង​បង្កើត​រឿង​ប្រឌិត​ដូច​ជា​រឿង​ក្លែងក្លាយរបស់ស្តេចប្រដាល់ថៃ ណៃ ខាណុមទុំ (Nai Khanomtom) ជាដើម។ នៅឆ្នាំ 1767 ប្រទេសថៃបានចាញ់ភូមា (មីយ៉ាន់ម៉ា) ក្នុងសង្គ្រាមភូមា-សៀម ហើយភ្លាមៗបន្ទាប់ពីការចាញ់ដោយមានការបំផ្លិចបំផ្លាញនេះ ប្រជាជនថៃបានចាប់ផ្តើមនិទានរឿងមួយថា កន្លែងដែលអ្នកប្រដាល់ថៃបានវាយអ្នកប្រដាល់មីយ៉ាន់ម៉ាចំនួន 9 នាក់ផ្ទួនៗគ្នា ដោយមិនមានពេលសម្រាក។ រឿងដ៏គួឱ្យរវើរវាយមែនទែន។

រឿង​នេះ​ចាប់​ផ្ដើម​លេច​ចេញ​ក្នុង​រឿង​និទានថែ​តែ​ប៉ុណ្ណោះ ព្រោះ​ប្រជាជន​ថៃ​មាន​មោទនភាព​ខ្លាំង​ពេក​មិន​អាច​ទទួល​ស្គាល់​បរាជ័យ។ រឿងដដែលនេះកំពុងកើតឡើងនាពេលថ្មីៗនេះ ខណៈដែលប្រទេសថៃបានធ្វើពហិការមិនចូលរួមការប្រកួតកីឡាស៊ីហ្គេម ដោយសារពួកគេមិនព្រមហៅកីឡាប្រដាល់គុនខ្មែរ ឱ្យបានត្រឹមត្រូវ។ តាមត្រង់ទៅ មេដឹកនាំនៅប្រទេសថៃធ្វើឱ្យខូចកិត្ដិយសខ្លួនឯង។ ដំបូងគេហាមឃាត់ និងដាក់ខ្ញុំក្នុងបញ្ជីខ្មៅ ព្រោះខ្ញុំនិយាយការពិតអំពីរឿងមិនស្មោះត្រង់ និងការប្រមាថរបស់ពួកគេអំពីប្រទេសមីយ៉ាន់ម៉ា ហើយឥឡូវនេះពួកគេបានចុះក្នុងបញ្ជីខ្មៅ ហើយបដិសេធមិនបញ្ជូនកីឡាកររបស់ពួកគេមកប្រទេសកម្ពុជាទៀត។ ត្រង់​ចំណុច​នេះ​ ខ្ញុំ​គិត​ថា​ប្រទេស​ថៃ​ច្បាស់​ជា​កូន​ង៉ែតដ៏ធំម្នាក់​ដែល​យំ​ពេល​ដែលខ្លួនមិនទាន់ចូលប្រគួត។

ខ្ញុំគិតថាប្រទេសមីយ៉ាន់ម៉ា និងកម្ពុជាមានលក្ខណៈដូចគ្នាច្រើន ហើយភាពជាបងប្អូនអាចត្រូវបានប្រារព្ធនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជានៅចុងឆ្នាំនេះ។ ប៉ុន្តែ​ដំបូង​ខ្ញុំ​ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្ញុំ​ក្នុង​នាម​ជា​ម្ចាស់​ជើងឯក​មីយ៉ាន់ម៉ា និង​ទទួល​យក​ការ​ការពារ​តំណែង​ជើងឯក Lethwei នៅ​ខែ​ឧសភា។ ដោយសារលោក ព្រំ សំណាង ទទួលបានឱកាសឡើងសង្វៀនជើងឯក Lethwei អន្តរជាតិ ខ្ញុំក៏ចង់មានឱកាសឡើងដណ្តើមតំណែងជើងឯក គុនខ្មែរ អន្តរជាតិ ផងដែរ ពេលមកកម្ពុជា។ កិត្តិយស ភាពក្លាហាន និងការគោរព៕