ចិនថាមូលដ្ឋានទ័ពអាមេរិក នៅហ្វីលីពីននឹងបង្កគ្រោះថ្នាក់ដល់សន្តិភាពតំបន់
- ព្រហស្បតិ៍, 6 មេសា 2023 06:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនថាមូលដ្ឋានទ័ពអាមេរិក នៅហ្វីលីពីននឹងបង្កគ្រោះថ្នាក់ដល់សន្តិភាពតំបន់
ចន្លោះមិនឃើញ
ចិនបានព្រមានថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុង “បង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់”នៅក្នុងកិច្ចព្រមព្រៀងថ្មីមួយជាមួយហ្វីលីពីនដែលនឹងឃើញមូលដ្ឋានចំនួនបួនបន្ថែមទៀតត្រូវបានប្រើប្រាស់ដោយកងទ័ពអាម៉េរិក រួមទាំងមូលដ្ឋានមួយនៅជិតសមុទ្រចិនខាងត្បូងដែលមានជម្លោះនិងមួយទៀតនៅមិនឆ្ងាយពីកោះតៃវ៉ាន់។
សម្ពន្ធមិត្តសន្ធិសញ្ញាចាស់វស្សា គឺរដ្ឋាភិបាលក្រុងម៉ានីលនិងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នាកាលពីខែកុម្ភៈដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុង “តំបន់យុទ្ធសាស្ត្រ” នៃប្រទេសហ្វីលីពីនខណៈពួកគេព្យាយាមទប់ទល់នឹងការសម្ញែងអំណាចខ្លាំងឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើកោះតៃវ៉ាន់ និងការសាងសង់មូលដ្ឋានទ័ពរបស់ចិននៅសមុទ្រចិនខាងត្បូង។
រដ្ឋាភិបាលក្រុងម៉ានីលបាននិយាយថា ទីតាំងចំនួនបីគឺស្ថិតនៅភាគខាងជើងប្រទេសហ្វីលីពីន រួមទាំង មូលដ្ឋានទ័ពជើងទឹក និងអាកាសយានដ្ឋានក្នុងខេត្ត Cagayan និងជំរំកងទ័ពនៅក្នុងខេត្ត Isabela ដែលនៅជិតខាង។ មូលដ្ឋានទ័ពជើងទឹក Santa Ana របស់ខេត្តកាហ្គាយ៉ានមានចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រពីកោះតៃវ៉ាន់។ ទីតាំងមួយទៀតនឹងក្លាយជាមូលដ្ឋានទ័ពអាកាសនៅលើកោះ Balabac នៅចុងភាគខាងត្បូងនៃកោះPalawan ក្បែរសមុទ្រចិនខាងត្បូង៕