ឃើញប៉ុន្មានឈុតនេះ ទឹម រដ្ឋា នឹកស្ដាយក្រោយពេល ហ្វៃ សំអាង ទាក់ទងដើម្បីថតតែត្រូវនាងបដិសេធ

  • 2023-04-07 07:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាប់ឈ្មោះជារាជនីម៉ូដែលជាច្រើនឆ្នាំ ទឹម រដ្ឋា ទើបតែបង្ហាញចិត្ដនឹកស្ដាយមិនបានគ្រងឈុតបុរាណជាមួយតារាល្បីៗជាច្រើនដួងទៀត តាមរយៈខ្សែភាពយន្ដមួយរបស់់ផលិតករជើងចាស់ ហ្វៃ សំអាង។ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នេះ បានបែកធ្លាយរូបថតគ្រងឈុតបុរាណជាច្រើនសន្លឹករបស់លោក ទេព រិនដារ៉ូ ព្រមទាំងតារាប្រុសស្រីជាច្រើនដួងទៀត ធ្វើឲ្យ ទឹម រដ្ឋា នឹកសោកស្ដាយមិនបានគ្រងឈុតទាំងនោះ។

ទើបតែសម្រាលកូនដំបូងដ៏គួរឲ្យស្រឡាញ់ ទឹម រដ្ឋា និយាយថា រូបនាងពិតជាស្រឡាញ់ និងគោរពណាស់នូវសម្លៀកបំពាក្យឈុតប្រពៃណីខ្មែរ។ អ្នកនាងបង្ហើបថា៖ “ស្ដាយខ្លាំងណាស់ពេលដែលលោកពូ Fay SamAng ទាក់ទងមកក្មួយកំពុងតែមានគម្រោងយកកូន កុំអី មានកិត្តិយសបានថតមួយរឿងចុងក្រោយមុនពេលមានកូននឹងគេបាត់ហើយ”។

តារាម៉ូដែលកម្ពស់បានរូបនេះ បានបញ្ចេញសារនេះ ដោយភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក ក្នុងនោះក៏មានរូបលោក ហ្វៃ សំអាង ផងដែរ។ មិនថាតែ ទឹម រដ្ឋា ទេដែលពោលសោកស្ដាយ និងចង់គ្រងឈុតដ៏អស្ចារ្យជាមួយឱកាសបានសម្ដែងក្នុងរឿងប្រវត្ដិសាស្ដ្រមួយរបស់លោក ហ្វៃ សំអាង សូម្បីតែអ្នកគាំទ្រនាងមួយចំនួនក៏សោកស្ដាយចំពោះឱកាសនេះដែរ៕

ជិន សុភ័ក្ដ្រ