ទី​បំផុត បទ "ស្រឡាញ់​អ្វី​ដែល​ខ្មែរមាន" ចេញ​ផ្លូវ​ការ មើល​ហើយ​ព្រឺសម្បុរ

  • 2023-04-10 09:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Galaxy Navatra បាន​វិនិយោគ​យ៉ាង​សម្បើម​ផលិត​បទ​ចម្រៀង​បណ្ដុះស្មារតី​រួបរួម ស្រឡាញ់​គ្រប់​យ៉ាង​ដែល​ជា​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ បទ​នោះ​មាន​ចំណង​ជើង​ថា "ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន"។

បទ​នេះ​បាន​ដំណើរ​ការ​ផលិត​ជិត​១ខែ​ហើយ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ហើយ​នៅ​ថ្ងៃ​នេះ បាន​ចេញ​ជា​វីដេអូ​ចម្រៀង​ផ្លូវ​ការ ដោយ​បាន និង​កំពុង​បណ្ដុះ​ឲ្យ​មាន​ស្មារតី​ជាតិ​និយម​កាន់​តែ​ខ្លាំង​ក្នុង​ចង្កោម​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​គឺ​យុវជន​ខ្មែរ ដែល​ជា​អ្នក​ស្នងកិច្ចការ​ប្រទេស​ជាតិ​នា​ពេល​អនាគត។

ប្រិយមិត្ត​ជា​ច្រើន ធ្លោយ​ពាក្យ​ថា "មោទកភាព​ណាស់ៗៗៗ"។ តោះ...ទស្សនា និង​ស្ដាប់​បទ​នេះ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី